អបអរសាទរ​ សមិទ្ធិផលថ្មី មួយទៀតហើយនៅខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​

0
347

ព្រឹកថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ  បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ និងសមិទ្ធផលនានា ក្នុងបរិវេណទីស្នាក់ការគណបក្សខណ្ឌ ដែលស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ផងដែរ  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here