ធនាគារពិភពលោកគ្រោងផ្តល់ជំនួយ ៥៧លានដុល្លារ លើកកំពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានរយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤

0
364

ភ្នំពេញ​៖​ ​ធនាគារពិភពលោកគ្រោងផ្តល់ជំនួយ ៥៧លានដុល្លារ លើកកំពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានរយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤​ ​ដើម្បី​ជំរុញ​ការ​លើក​កំពស់​អនាម័យ​និង​ការ​ផ្គត់​ផ្គង់់​ទឹក​ស្អាត​នៅ​ប្រទេស​កម្ពុជា​ ​ដែល​គំរោង​នេះ​នឹង​អនុវត្តន៍​រយៈពេល៥ឆ្នាំ​។​

​ក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តមបណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ជាមួយ​លោក​ ​Takuya​ ​Kamata​ ​នាយក​ប្រតិបត្តិ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ ​ទទួលបន្ទុក​វិស័យ​ទឹកស​កល​ប្រចាំ​តំបន់​អាស៊ី​នៅ​ថ្ងៃទី៣ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០១៩កន្លងមក​ ​ភាគី​ទាំងពីរ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជា​សំខាន់​ ​ទៅលើ​ដំណើរការ​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន​ ​របស់​ធនាគារពិភពលោក​ ​ដែល​ត្រូវ​ធ្វើ​រួមគ្នា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​សម្រាប់​អនុវត្ត​គម្រោង​លើក​កំពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​អនាម័យ​ ​ដែល​មាន​រយៈពេល៥ឆ្នាំ​ ​គិត​ពីឆ្នាំ២០១៩​ ​ដល់​ឆ្នាំ២០២៤​ ​ដែល​មាន​ថវិកា​គម្រោង​ចំនួន៥៧លាន​ដុល្លារ​កន្លះ​។​ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន២លាន​ដុល្លា​កន្លះ​ ​។​

​ហិរញ្ញប្បទាន​របស់​ធនាគារពិភពលោក​ ​អនុវត្ត​លើ​វិស័យ​ទឹក​ស្អាត​ក្នុងទឹក​ប្រាក់​ចំនួន៣២លាន​ដុល្លារ​អាមេរិក​ ​និង​ការ​លើក​កំពស់​អនាម័យ២៥លាន​ដុល្លារ​កន្លះ​។​ ​ចំពោះ​វិសាលភាព​នៃ​ការអនុវត្ត​គម្រោង​ ​បាន​កំណត់​ទៅលើ​ការពង្រីក​បណ្តាញ​ ​និង​ផលិតកម្ម​នៅ​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​និ​ក្រុង​សែនមនោរម្យ​ ​ខេត្តមណ្ឌលគីរី​ ​-​អភិវឌ្ឍន៍​ការ​ផ្គត់ផ្គង់​ខ្នាត​តូច​ ​នៅ​ភ្នំព្រឹក​ ​ខេត្តបាត់ដំបង​ ​និង​ឃុំ​មួយចំនួន​នៅ​ខេត្តព្រៃវែង​ ​សៀមរាប​ ​និង​កំពង់ឆ្នាំង​ ​រួម​ទាំង​ការ​គៀង​គរ​ ​ហិរញ្ញប្បទាន​វិស័យ​ឯកជន​ក្នុង​ប្រព័ន្ធ​ខ្នាត​តូច​ ​។​

​ក្រសួង​កំពុង​ផ្តោត​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មិន​ត្រឹម​ ​តែ​ក្នុង​តំបន់​ទីក្រុង​ ​និង​ទីប្រជុំជន​ទេ​ ​តែ​ត្រូវ​យកចិត្ត​ទុកដាក់​ដល់ទី​ជនបទ​ ​តាម​លទ្ធភាព​ជាក់ស្តែង​។​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ក៏បាន​លើកឡើង​ពី​គោលនយោបាយ​លើក ទឹកចិត្ត​មួយចំនួន​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ចំពោះ​ប្រតិបត្តិ​ករ​ទឹក​ស្អាត​ឯកជន​ ​ដូចជា​៖​ទីតាំង​ ​រី​កន្លែងណា​ ​ដែល​រដ្ឋ​មិនទាន់​មាន​លទ្ធភាព​ ​ត​បណ្តាញ​ទឹក​ស្អាត​ទៅដល់​គឺ​ក្រសួង​អនុញ្ញាត​ឲ្យ​ឯកជន​ចូល​ទៅ​វិនិយោគ​ ​ហើយ​បាន​ផ្តល់​អ​ជ្ញា​ប័ណ្ណ​អាជីវកម្ម​ ​រហូតដល់២០ឆ្នាំ​ ​ដែល​កាលពីមុន​មាន​ ​រយៈពេល​តែ​ ​៣ឆ្នាំ​។​ ​

​លោក​ ​Takuya​ ​Kamata​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ទឹក​ស្អាត​ ​និង​អនាម័យ​លើក​នេះ​ ​ជា​ចំណុច​ចាប់ផ្តើម​ជាថ្មី​ ​លើ​ការ​គាំទ្រ​ក្នុង​វិស័យ​ទឹក​ស្អាត​ ​របស់​ធនាគារពិភពលោក​ដល់​កម្ពុជា​ ​ហើយ​បាន​រៀបចំផែនការ​លំអិត​ជា​ផែនការ​ ​វិនិយោគ​ ​និង​ផែនការ​សកម្មភាព​អនុវត្ត​ប្រកបដោយ​តម្លាភាព​រួមគ្នា​៕​ប្រភពProperty

LEAVE A REPLY

Please enter your comment!
Please enter your name here