មុននេះបន្តិច !!!ភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យបោកបក់ដួលរលំផ្លាកប៉ាណូកាត់ទទឹងផ្លូវមួយផ្ទាំងធំ និងសង្កត់មនុស្សម្នាក់បណ្តាលឲ្យ…..

0
550

ភ្នំពេញ៖ ក្រោយមានភ្លៀងធ្លាក់មួយមេធំ លាយដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យបោកបក់ដួលរលំផ្លាកប៉ានណូមួយផ្ទាំងធំ ទម្ងន់រាប់រយគីឡូ ដែលកាត់ទទឹងផ្លូវ បណ្ដាលឲ្យសង្កត់ចំបុរសម្នាក់ កំពុងបើកម៉ូតូតាមដងផ្លូវរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ និងស្ទះចរាចរណ៍ជាខ្លាំង។

ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណជា៣៖៣០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវភ្លោះគីឡូម៉ែត្រលេខ៦ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យ៉ាងណាក៍ដោយ បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរ សមត្ថកិច្ច និងប្រជាការពារខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ បាននិងកំពុងដុតដៃដុតជើង ដោះស្រាយសម្រួលចរាចរ និងវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here