ផ្ទុះហិង្សាជាលើកទី២ នៅផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ខូចខាតរថយន្តចំនួនពីគ្រឿង និងបណ្តាលសមត្ថកិច្ច មួយចំនួនរងរបួស (មានវីដេអូ)

0
1671

ព្រះសីហនុ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​ថា នៅពេល​នេះ​កម្លាំង​នគរបាល​របស់​ឯកឧត្តម បាន​ចាប់​ខ្លូន​មនុស្ស​៦​នាក់ ដែល​បាន​ដឹកនាំ​និង​ចូលរួម​ប្រើ​ហិង្សា​ទៅ​លើ​មន្ដ្រីនគរបាល និង​ប្រជា​ការពារ នៅពេល​ដែល​កងកម្លាំង​បាន​ចុះ​ទៅ​អន្ដរាគមន៍ ឲ្យ​ពួកគេ​បើក​ផ្លូវជាតិ​លេខ​៤​ឡើងវិញ ដោយ​ពួក​គាត់​យក​ដុំថ្ម និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា ពេលដែលកម្លាំងរបស់យើង និងប្រជាការពារចុះទៅសម្របសម្រួល និងរើសដុំថ្មចេញពីផ្លូវជាតិស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បានគប់ដុំថ្មទៅលើពួកគេបណ្ដាលឲ្យមន្ដ្រីនគរបាលរបស់យើង៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ហើយរថយន្ដ៣គ្រឿង បានរងការខូចខាតផងដែរ។

​ការចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ខណៈ​ឃាត់ខ្លួន​២​នាក់​កាលពី​ម្សិលមិញ សរុប​រហូតដល់​ពេល​នេះ​ឃាត់​ខ្លួន​ចំនួន​៨​នាក់​ហើយ ឯកឧត្តម​ឧត្តមសេនីយ៍​ស្នងការ​បាន​ចាត់ទុកថា គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិន​អាច​លើកលែងឲ្យ​បាន នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង​។

​សូមបញ្ជាក់​ថា​នេះ​ជា​ថ្ងៃ​ទី​២​ហើយ ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​ខឹង​អាជ្ញាធរ​ចុះទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួកគាត់ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ដែល​សង់​លើដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ កាល​ពី​ម្សិលមិញ​ជាង​៦០០​ខ្នង​៕​

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here