រថយន្ត Lexus470មួយគ្រឿង ​ធ្លាយ​ហ្គាសឆេះខណៈកំពុងបើកបរ បង្ករការភ្ញាក់​ផ្អើល​ ​​

0
233

មណ្ឌលគិរី​៖​ នៅ​ល្ងាច​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩នេះ រថយន្ត ម៉ាក Lexus470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​2G-9686​ អ្នកបើកបរដោយ ឈ្មោះ សុទ្ធ យុ​ធ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​សញ្ជាតិ​ខ្មែរ​មុខរបរ​កសិករ​​រស់នៅ​ភូមិ​សិរី​រ័ត្ន​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​
ពេលបើកមកដល់ចំនុច​ផ្លូវជាតិ​លេខ​៧៦​ក្នុងភូមិ​អូរ​ណា​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ ​ ស្រាប់តែ​ធ្លាយ​ធុង​ហ្គាស់ឆាបឆេះ​​ផ្អើល​អ្នក​ភូមិ​នៅទីនោះ នាំ​គ្នាត​ទុយោ​ទឹកជួយអន្តរាគមន៍​បាញ់​ពន្លត់បានទាន់ពេល ទើបរថយន្តពន្លត់អគ្គីភយ័ មកដល់។

ហេតុ​ការណ៍នេះ​ពុំ​បណ្តាលអោយ​មនុស្សរងគ្រោះថ្នាក់​ឡើយ​ រថយន្ត​ក៏ត្រូវ​ម្ចាស់​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here