ខឹង គ្រូបង្រៀន ញ៉ែប្រពន្ធរបស់ខ្លួនតាម Facebook ទើបកើតជាកំហឹង ទាញកាំភ្លើងតាមបាញ់ប្រហារស្លាប់ភ្លាមៗនៅនឹងកន្លែង…

0
781

ខេត្តកំពង់ស្ពឺ៖ ! បាញ់សម្លាប់ គ្រូបង្រៀនម្នាក់ យ៉ាងឃោឃៅនៅស្រុកឱរ៉ាល់ ឃាតករត្រូវចាប់ខ្លួនភ្លាមៗ ឃាតកម្មនេះ កើតឡើងនៅម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ចំពោះមូលហេតុដែលនាំឲ្យមានការ បាញ់សម្លាប់មិន ទាន់ដឹងនៅឡើយទេ។

បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត។

ករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះកំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀតនៅក្នុងសាលា។

ជនល្មើសប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ខណៈជនរងគ្រោះជាគ្រូកីឡាមានឈ្មោះ តូច វាសនា សម្រាប់មូលហេតុមិនទាន់ដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here