មន្ត្រីរាជការ៤រូបក្នុងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានក្រុមប្រឹក្សារាជធានីភ្នំពេញពិនិត្យនិងអនុមត័សំណើសុំការផ្ទេរភារកិច្ចនិងតែងតាំងជាមន្ត្រីរាជការ

0
539

ភ្នំពេញ៖ មន្ត្រីរាជការចំនួន៤រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានក្រុមប្រឹក្សារាជធានីភ្នំពេញ ពិនិត្យនិងអនុម័តលើសំណើសុំការផ្ទេរភារកិច្ច ប្រគល់ភារកិច្ច និងតែងតាំងមន្ត្រីរាជការ។
សំណើរសុំការផ្ទេរភារកិច្ចធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ នាព្រឹកថ្ងៃទី៩ឧសភានេះ ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
មន្ត្រីរាជការដែលត្រូវស្នើសុំផ្ទេរភារកិច្ច ប្រគល់ភារកិច្ច និងតែងតាំងមុខតំណែង ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញទាំង៤រូបរួមមាន៖លោកជិន ប៊ុនធឿន ពីអនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ទៅជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោកម៉េត មាសភក្តី ត្រូវផ្ទេរភារកិច្ចពីនាយក ទីចាត់ការរដ្ឋបាល មកជានាយកទីចាត់ការផែនការនិងវិនិយោគ។លោកស្រីដោ សម្ភស្ស ពីនាយករងទី ចាត់ការរដ្ឋ បាលមកជានាយិកាទីចាត់ការរដ្ឋបាល, និងលោកនួនសំណាវុធ ពីនាយករងមកជានាយក ទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន។

ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញលើកទី៦០អាណត្តិទី២ ក៏បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩កន្លងទៅ និងពិនិត្យនិង អនុម័តលើសេចក្តីព្រាង របាយការណ៏ប្រចាំខែមេសា ឆ្នាំ២០១៩ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល រាជធានីភ្នំពេញ និងបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here