សិស្សវិទ្យាល័យវត្តភ្នំ រៀនថ្នាក់ទី១១ម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទIphone XS Max បានសម្រេច តែរត់មិនរួច..

0
629

ភ្នំពេញ៖ កាលពីវេលាម៉ោង១៩និង ៣០នាទី ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE MAX)បានសម្រេចនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ជនសង្ស័យមានឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្ស ថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ ទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1HF5775. ភ្នំពេញ លេខតួ+លេខម៉ាសុីន=36469 ។

វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃម៉ាក (IPHONE MAX) ពណ៌សលេខ1519487117 ។

ជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ខណ្ឌ ៧មករា ។

បច្ចុប្បន្នទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញចំនែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here