(ខេត្តកណ្ដាល) ៖ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងទន្លេ បាសាក់ ពេលមេឃកំពុងភ្លៀង ហើយទឹកមានហូរ ស្ថិតនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះង៉ែត ឡៃហេង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ ឃុំកើតខាងលើ ។
ជនរងគ្រោះឈ្មោះង៉ែត ឡៃហេង រួមនឹងក្មេងប្រុសស្រី សរុបចំនួន ០៧នាក់ បានចុះងូតទឹក លេងជាមួយគ្នា បានប្រហែលជា ៣០នាទី ស្រពពេលកំពុងងូតទឹកលេងនោះឈ្មោះង៉ែត ឡៃហេង បានថតរូបជាមួយបងស្រីជីដូនមួយឈ្មោះតេង សុខណាត ក៏បានប្រទះ ឃើញក្មេងម្នាក់លង់ទឹក ហើយខ្លួនបានស្ទុះទៅជួយស្រាប់តែលង់ទឹកខ្លួនឯងស្លាប់តែម្ដង ពេលនោះម្ដាយក៏មកទាន់ហើយបានជួយ តែជួយមិនទាន់ ព្រោះទឹកហូរគួចខ្លាំងពេក ៕