រថយន្តបាឡែនបើកលឿនហោះ ​ទៅបុក​រៈម៉ូតូ ​ រួច​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋបណ្តាល​ឲ្យ…….​

0
589

ខេត្តរតនគិរី ៖ ​ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា ឆ្នាំ​២០១៩ម្សិលម៉្ងៃនេះនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​មុខ​ចម្ការ​ដូងប្រេង ស្ថិតនៅ​ក្នុងភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ​។​

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖រថយន្ត​បង្ករ​មាន​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS-7781 អ្នក​បេ​ី​កបរ​ឈ្មោះ ធូរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ របួសស្រាល មាន​ទីលំនៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​បាន​បន្តទៀតថា អ្នកបើកបរ​រថយន្ត​ជិះ​ម្នាក់ឯង​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដល់​ត្រង់​ចំណុចកើតហេតុ​បាន​រេច​ង្គូ​ត​ចូល​ផ្ទះ​ឈ្មោះ​បូរ​ជាង​និង​ប៉ះ​ម៉ូតូ​កែច្នៃ​មួយគ្រឿង​កំពុង​បញ្ឈរ​នៅមុខ​ផ្ទះ​បូរ​ជាង រីឯ​ម្ចាស់​ម៉ូតូ​បាន​ចូលក្នុង​ផ្ទះ​នោះ​ផុត ចំណែក​ម្ចាស់ផ្ទះ​ជនរងគ្រោះ​រង​ការខូចខាត​មួយ​ក្រណាត់​មុខ​។​
ក្រោយ​កើតហេតុ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ត្រូវបាន​បងប្អូន​ដឹកបញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​
ដោយឡែក​ម្ចាស់​រថយន្ត​បង្កហេតុ​បាន​សម្របសម្រួល​រង​ការខូចខាត​នៅ​កន្លែងកើតហេតុ​ម្ចាស់​រថយន្ត​បាន​ជួសជុល​ធ្វើ​សង​ឡើងវិញ​ដើម្បី​បញ្ចប់រឿង​។​

​ចំណែក​រថយន្ត​ត្រូវបាន​ម្ចាស់​យកទៅ​កា​រ៉ា​ស់​ធ្វើការ​ជួសជុល​ផងដែរ មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here