គណៈកម្មធិការអាចា្យវត្តចំនួណ២៥រូប ត្រូវបាប្រកាសតែងតាំង នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅវត្តប្រសិទ្ធីរីម្មារាម ដែលស្ថិតនៅភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក ទេពគង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ លោក លោកស្រី ជាប្រធានការិយាល័យចំណុះមន្ទីររាជធានីភ្នំពេញ លោកចៅសង្កាត់ពនសាំង ព្រមទាំងសមាជិកសមាជិការនៃក្រុមប្រឹក្សាសង្កាត់ពន្សាំង លោក លោកស្រីជាមេភូមិ អនុភូមិទាំង២៤ភូមិ នៃសង្កាត់ពន្សាំង ។
នាឳកាសនោះដែរ ក៏មានការយាងអញ្ជើញជាកិត្តិយសរបស់ព្រះលិខិតមុនី ហួត រីម ព្រះអនុគុណខណ្ឌព្រែកព្នៅគណៈធម្មយុទ្ធតិកនិកាយ និងជាព្រះចៅអធិការវត្តប្រសិទ្ធីរីម្មារាម ។
នៅទន្ទឹមនោះដែរ លោកប្រធាន ការិយាល័យធម្មការ និងសាសនាខណ្ឌព្រែកព្នៅ បានអាននូវសេចក្តីសម្រេចប្រកាសគណៈកម្មាធិការដែលមានសមាសភាពចំនួន២៥រូបផងដែរ ។
ហើយបន្តបន្ទាប់បានអាននូវសេចក្តីសម្រេចប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការវត្តប្រសិទ្ធិរីម្មារាមពេលនោះ លោក ទេព គង្គារ ជាប្រធានមន្ទីរធម្មការ និងសាសនា បានមានមតិចំណាប់អារម្មណ៍ ទៅ ដល់អស់លោក លោកស្រី លោកយាយ លោកតាដែលត្រូវបានសម្រេចតែងតាំង ជាគណៈកម្មាធិការ លោកអាចារ្យវត្ត ដោយមានការផ្តាំផ្ញើរជាច្រើន ។
ហើយមិនតែប៉ុណ្ណោះ មានការផ្តេជ្ញាចិត្តចំពោះ លោកប្រធានគណៈកម្មាធិការដែលទើបនឹងតែងតាំងថ្មី ចំពោះសមាជិកសមាជិកា ព្រះចៅអធិការវត្ត និងលោកប្រធានធម្មការ និងសាសនារាជធានីភ្នំពេញ ក្នុងការខិតខំដឹកនាំផ្តេជ្ញាក្នុងការកសាង នៃការអភិវឌ្ឍន៍ក្នុងមូលដ្ឋានពុទ្ធសាសនា នៅក្នុងវត្តប្រសិទ្ធិរីម្មារាម ដើម្បីការគាំទ្រក្នុងវិស័យព្រះពុទ្ធ សាសនា ឲ្យមានភាពស្ថិតស្ថេរជានិច្ចជាកាល ក្នុងនាមជាគណៈកម្មាធិ ការលោកអាចារ%