អបអរផងអ្នកតាកែវ!!! ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធនៅក្រុងដូនកែវ ខេត្តតាកែវ

0
1220

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ៤រោច ខែពិសាខ ដើម្បីប្រកាស ប្រាប់ដល់ប្រជាកសិករថា រដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ហើយសម្រាប់ឆ្នាំនេះ ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល ឆ្នាំ​២០​​​​​​​​​​​​​​​១៩ នឹងត្រូវប្រារព្ធ​ឡើង​​​​​​​​​​នៅ​កីឡាដ្ឋាន​គិ​​​​​​​​​រីវង់​សុ​​​​​​​​​ខ​សែ​​​​​​​​​​​ន​ជ័​​​​​​យ​ ស្ថិត​​នៅ​ភូមិ​ត្រពាំង​អង្គ​ ​សង្កាត់​រកា​​​​​​​​​​​​​​​ក្រៅ​ ក្រុង​ដូន​​​​​​​​​​​​​​​​​​កែវ​ ខេត្តតា​​​​​​​​​​​​​​​​​​​​​​​​កែវ។ អាជ្ញាធរ​​​​​​​​​ខេត្ត នៅថ្ងៃទី១​​​​​​​​​​​​​៨ ខែមេ​​​​​​​​​​​​​​​សា បា​​​​​​​​​​​​នចុះត្រួតពិ​​​​​និត្យ​ទីតាំង​ភូមិ​សាស្ត្រ សម្រាប់​កា​​​​​​​​​​​​​​​ររៀប​​​​​​​​​​​​ចំព្រះរា​​​​​​​​​​ជ​ពិធី​​​​​​​​​​​​​​​​​​​​បុណ្យ​​​​នេះ។

កាលពី​ឆ្នាំ២០​១៨ ព្រះរាជពិ​​​​​​​​​​​​​ធីច្រត់ព្រះនង្គ័ល​​​​​​​​​​​​​​​​​​​​​​ បានប្រារព្ធធ្វើឡើង ​​​​​​​​​​​​​​​​​​​នៅទីព្រះស្រែ ស្ថិតក្នុង​សង្កាត់​​​​​​​​​​​​​​​ស្វាយ​​​​​​​​​​​រៀង​​​​​​​​​​​​​​​​ ក្រុងស្វាយរៀង ​​​​​​​​​​​​​​​​​ខេត្តស្វាយ​​​​​រៀង។ ដោយ​​​​​​​​​​​​​​ឡែក កា​​​​​​​​​​​​​​​​​លពី​ឆ្នាំ២០១​​​​​​​​​​​​​​៧ ព្រះ​រាជ​​​​​​​​​​នេះ​ប្រារព្ធ​ឡើង ​​​​​​នៅសក​​​​​​​​​​​​​ល​វិទ្យាល័យ​​​​​​​​​​​កសិ​​​​​​កម្ម ​ជា​ស៊ីម កំចា​យមារ ក្នុង​​​​​​​​​​​​​​​​​ខេត្ត​ព្រៃ​​​​​វែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here