អបអរសាទរ! ផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃ បើកសម្ពោធនៅថ្ងៃទី២២ខែមេសាខាងមុខនេះហើយ

0
781

កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិង ដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់ បានបើកឱ្យដំណើរការនៅឡើយទេ ដោយសារកម្ពុជា និងថៃមិនទាន់ ចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។

ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានរៀបចំរួចរាល់ អស់ហើយ ដោយរង់ចាំតែថ្ងៃ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេស ទាំងពីរចុះកិច្ចព្រម​ព្រៀងនៅ​ថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃនៅថ្ងៃទី២២ខែមេសា ខាងមុខនេះ​តែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ដថា ទន្ទឹមនេះថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយភាគីថៃនឹងប្រគល់ទូរថភ្លើងចំនួន៤ទូដល់​កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here