ក្រុមហ៊ុនចិន បានរៀបចំដីជាង២ពាន់ហិតានៅខេត្តកំពង់ធំ ដើម្បីធ្វើការដាំដុះ ដូចជា ស្វាយ និងស្វាយចន្ទីជាដើម និងបង្កើនការងារជាច្រើនជូនដល់ខេត្តកំពង់ធំ

0
628

កំពង់ធំ៖ ក្រុមហ៊ុនចិន បានរៀបចំដីជាង២ពាន់ហិតានៅខេត្តកំពង់ធំ ដើម្បីធ្វើការដាំដុះ ដូចជា ស្វាយ និងស្វាយចន្ទីជាដើម និងបង្កើនការងារជាច្រើនជូនដល់ខេត្តកំពង់ធំ ។

គម្រោង​ដ៏​ធំ​មួយ​នេះ ​ក៏​មាន​ការ​សហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​និង​កិច្ចការ​ជន​បទ​របស់​ប្រទេស​ចិន​ផង​ដែរ ​ដើម្បី​មក​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​ក្នុង​ការ​វិនិយោគ​នេះ ​ក្រុមហ៊ុន​នឹង​បង្កើត​ជា​រោងចក្រ​វេច​ខ្ចប់ ​និង​កែច្នៃ​ផ្ទាល់​នៅ​កំពង់​ធំ​នេះ​តែ​ម្ដង។ ដែល​វា​នឹង​បាន​ជួយ​ដល់​ប្រជាជន​ក្នុង​តំបន់​ទទួល​បាន​ការងារ​ច្រើន​លើ​មុខ​ជំនាញ​នេះ។

រំលឹក​ថា​ចិន​ទើប​បង្កើន​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​រហូត​ដល់​៤០០​ពាន់​តោន​ និង​ថ្មី​ៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​ចេក​អំបូង​លឿង​កម្ពុជា​ធ្វើ​ការ​នាំ​ចេញ​ឆ្ពោះ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន​ផង​ដែរ៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here