រដ្ឋបាលខេត្តសៀមរាប ប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួន៦ភូមិ ក្នុងឃុំដំដែក

0
680

សៀមរាប៖ យោងតាមផេករដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិគោកមាន ភូមិបុស្ស ភូមិដំដែកផ្សារ ភូមិដំដែកថ្មី ភូមិព្រះត្រពាំង និងភូមិដំដែកលើ ឃុំដំដែក ស្រុកសុទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តព្រហ្មចន្ទ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ សូមត្រៀមនូវឯកសារ ដើម្បីងាយស្រួលដល់មន្ត្រីចុះធ្វើការងារជូនបងប្អូន ដោយ មានភាពងាយស្រួលនឹងឆាប់រហ័សផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here