រថយន្ដមួយគ្រឿង បើកលឿនដូចហោះ រ៉េចង្កូតក្រឡាប់ធ្លាក់ផ្លូវខ្លួនឯង បណ្តាលរងរបួសមនុស្សចំនួន៦នាក់..

0
397

ខេត្តសៀមរាប: រថយន្ដប៉ាសារូ មួយគ្រឿង បើកលឿន រ៉េចង្កូតក្រឡាប់ធ្លាក់ផ្លូវ ផ្ងារជើងឡើងលើ ខ្លួនឯង បណ្តាលរងរបួសមនុស្សចំនួន៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ ។

រថយន្ដខាងលើម៉ាក ប៉ាសារូ ONG 2008 ធ្វើដំណើរពីជើងទៅត្បូង ដឹកគ្នាចំនួន៦នាក់ មកដល់ភូមិចំបក់ហែរខាងជើង ក៏បានរេចង្កូតខុសផ្លូវ បណ្ដាលឲ្យក្រឡាប់ របួសមនុស្ស៦នាក់។

ជនរងគ្រោះ ៖
១ ឈ្មោះចក់ ជីម ភេទប្រុស ១៨ឆ្នាំ អ្នកបើកបរ របួសមធ្យម
២ ឈ្មោះហល់ សំរេច ប្រុស ១៨ឆ្នាំ របួសស្រាល
៣ ឈ្មោះ យ៉ុន យ៉ាវ ប្រុស១៨ឆ្នាំ របួសស្រាល
៤ ឈ្មោះ ចាយ ចាក់ ប្រុស១៨ឆ្នាំ របួសស្រាល
៥ ឈ្មោះ មឿន ទិន ប្រុស១៧ឆ្នាំ របួសស្រាល
៦ ឈ្មោះ តឿ សុផល ប្រុស១៥ឆ្នាំ របួសស្រាល

ម្ចាស់រថយន្ដឈ្មោះ សាំ សាល ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើស្រែ និងអ្នកទាំង៦នាក់ មានទីលំនៅភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេមរអង្គរ ស្រុកពួក៕

LEAVE A REPLY

Please enter your comment!
Please enter your name here