ប្រទេសធំៗពីរនៅអាស៊ាន មានសឹង្ហបុរី និង ហ្វីលីពីន បានសម្រេចបញ្ឈប់ការនាំចូលនូវស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ទាំងស្រុងហើយ

0
386

កាលពីពេលថ្មីៗនេះ ប្រទេសធំៗពីរនៅអាស៊ាន មានសឹង្ហបុរី និង ហ្វីលីពីន បានសម្រេចបញ្ឈប់ការនាំចូលនូវស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ទាំងស្រុងហើយ។ មូលហេតុធំនៅពីក្រោយ នោះគឺបណ្តាលមកពីផលិតផលក្រុមហ៊ុន នេះបានស្ថិតក្នុងបញ្ជីខ្មៅទៅហើយ ។ ពួកគេបាត់បង់ការគាំទ្រ ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិច និង អឺរ៉ុប បាត់បង់ការទទួលស្គាល់ ហើយដៃគូសហការ បច្ចេកវិទ្យាក៏កាត់ផ្តាច់។

Huawei ជាក្រុមហ៊ុនដែលកាន់ ចំណែកទីផ្សារធំលំដាប់ទីពីរ នៅក្នុងពិភពលោក ប៉ុន្តែពេលនេះខ្យល់ព្យុះកំពុងបោកបក់មកលើពួកគេយ៉ាងខ្លាំង ដែលប្រភពមកពីលោក ខាងលិចនោះឯង។ យ៉ាប់មែនហើយមិនត្រឹមតែ ដៃគូរកស៊ីជាមួយ អ្នកសហការផ្នែករឹង និង ផ្នែកកម្មវិធី ក៏បែកផ្លូវអស់ ឥឡូវថែម បញ្ហាមួយដែលកាន់តែធំ នេះក៏ដោយសារពួកគេបាត់បង់ ទីផ្សារធំៗពីរហើយ។

មូលហេតុនេះហើយធ្វើអោយ មានការព្រួយបារម្ម ថាជោគវាសនាស្មាតហ្វូន ពួកគេនឹងទៅជាយ៉ាងណា បើអស់ការគាំទ្រ ពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ មកពីលោកខាងលិចនោះ។ ភាពភ័យខ្លាច និង ព្រួយបារម្មនេះហើយបានជិះឥទិ្ធពល ដល់ការលក់យ៉ាងខ្លាំង កាន់តែសំខាន់ អ្នកប្រើស្មាតហ្វូនប៊្រេននេះ កំពុងដាក់លក់ស្មាតហ្វូន របស់ពួកគេក្នុងតម្លៃថោក យ៉ាងច្រើន។ ជាក់ស្តែងទីផ្សារអនឡាញ ដ៏ល្បីរបស់ប្រទេស ទាំងពីរខាងលើបានទទួល ការដាក់លក់ស្មាតហ្វូន Huawei យ៉ាងច្រើន បន្ទាប់ពីមានពត៌មាន នៃការបែកផ្លូវរបស់ ក្រុមហ៊ុនលោកខាងលិច ជាមួយក្រុមហ៊ុន Huawei។

មិនត្រឹមតែប៉ុណ្ណោះ GreenHills ដែលជាផ្សារល្បីមួយ ក្នុងការទទួលលក់នូវស្មាតហ្វូន មួយទឹករបស់ហ្វីលីពីន ក៏បានឈប់ទទួលទិញនូវ ស្មាតហ្វូនប៊្រេននេះហើយ ដោយលើកឡើងថា នឹងពុំមានអតិថិជនណា សួររកទិញស្មាតហ្វូនប៊្រេននេះទៀតឡើយ។ ច្បាស់ណាស់សម្រាប់ អតិថិជនវិញ ក៏លើកឡើងដែរថា ប្រសិនបើពួកគេទិញ របស់មួយដែលប្រើមិនកើត ហេតុអីមិនលក់វាទៅ។ មូលហេតុទាំងនេះហើយ ដែលជម្រុញអោយទីផ្សារប្រទេសធំៗមាន សិង្ហបុរី និង ហ្វីលីពីនបញ្ឈប់ការនាំចូល ស្មាតហ្វូនរបស់ Huawei ជាផ្លូវការតែម្តង៕ប្រភព cambo-report

ដោយ៖ តារារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here