ភ្នំពេញ៖ ករណីឃាតកម្មដ៏ឃោរឃៅផ្តើមចេញពីភរិយាខ្លួន និងម្តាយក្មេកបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមយកដៃគក់ទ្រូងពោលហួសចិត្ត ក្រោយហេតុការណ៍ដ៏គួរខ្លាចរអារនេះកើតឡើងកាលពីម៉ោង៨យប់ថ្ងៃទី២៤ ឧសភា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាតកជាភរិយាវ័យក្មេងរូបស្រស់ទើបរៀបការ កាលពីថ្ងៃទី២៦ មករា មានឈ្មោះ ង៉ូយ សុម៉ារី អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច រីឯស្រ្តីជាម្តាយឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នា ស្នាក់នៅ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន។
ចំពោះជនរងគ្រោះជាប្តីមានឈ្មោះ គឹម យ៉ត ភេទប្រុសស្នាក់នៅជាមួយប្រពន្ធងាកមកកាន់រឿងដើមត្រូវសមត្ថកិច្ចខណ្ឌសែនសុខឲ្យដឹងថាក្រោយរៀបការប្រពន្ធជនរងគ្រោះបានសុំទៅចុះអេតាស៊ីវិល តែជនរងគ្រោះថាចាំ២ឆ្នាំទៀត ក៏កើតទំនាស់នឹងគ្នាជាញឹកញាប់។ រហូតដល់ថ្ងៃទី២៣ ឧសភា ជនសង្ស័យជាភរិយាបានទៅយកម្តាយមកស្នាក់នៅជាមួយ លុះយប់ថ្ងៃទី២៤ជនសង្ស័យជាភរិយាបានសុំលុយប្តី១ម៉ឺនរៀល និងមិនព្រមឲ្យ ក៏កើតជម្លោះជនរងគ្រោះបានទៅច្របាច់កប្រពន្ធតែម្តង។
នារីជាប្រពន្ធរូបស្រស់ក៏បានស្រែកឲ្យម្តាយ ជួយភ្លាមនោះម្តាយបានយកកាំបិតបុ័ងតោមកកាប់ជនរងគ្រោះ ចំកញ្ចឹងកបណ្តាលឲ្យស្លាប់ ហើយជនសង្ស័យជាភរិយាក៏បានយកខ្សែភ្លើង និងស្កុតចងរុំដៃជើង ជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងហើយចូលខ្លួនទៅសារភាពនៅប៉ុស្តិ៍ទឹកថ្លាដោយមិនញញើតអ្វីឡើយ។
្ប្រពភFB ដោយ៖ តារារ៉ាយ