មិនធ្លាប់ឃើញទេ!!! ភ្នំភ្លើងលើកោះបាលីផ្ទុះទាំងយប់ ធ្វើឲ្យ…….

0
371

អគ្គនាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៃប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា ជើងហោះហើរចំនួន ៤ ឆ្ពោះទៅ កាន់កោះបាលីត្រូវបានបង្វែរ និង ៥ ទៀតហោះចេញពីទីនោះក៏ត្រូវលុបចោលដែរ ព្រោះតែការ ព្រួសផេះរបស់ភ្នំភ្លើង ។ ភ្នំភ្លើង Agung នៅ​លើ​កោះបាលី បាន​ផ្ទុះ​ដោយ​ព្រួស​ផេះ និង កម្អែល​ទៅ​លើ​កោះ ហើយ​បង្ខំ​ឱ្យ​ជើងហោះហើរ​ទាំង​ចេញ និង ចូល ត្រូវ​លុបចោល​ទាំងអស់ ។ ភ្នំភ្លើង​នោះ​បាន​ផ្ទុះ​នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ រយៈពេល ៤ និង ៣០ វិនាទី ខណៈ​កម្អែល​ភ្នំភ្លើង​បាន​ហូរ​រាលដាល​ចម្ងាយ ៣ គីឡូម៉ែត្រ ។

សូមបញ្ជាក់ផងដែរ ថា ផេះ​ភ្នំភ្លើង Agung ដែល​បាន​ផ្ទុះ​ចេញ​មក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភូមិ​ក្បែរ​តំបន់​ដូចជា Karangasem និង Bangli ផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមាន​ការ​ប្រកាសអាសន្ន​ឱ្យ​ជម្លៀសខ្លួន​ឡើយ ដោយសារតែ​អ្នក​ភូមិ​ស្ថិត​នៅ​ក្នុង​តំបន់​សុវត្ថិភាព​ស្រាប់ ៕

ប្រភពប្រជាប្រិយ ដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here