តោះមកមើលរូបភាព ១៦ សន្លឹក របស់បុគ្គលិក ក្រុមហ៊ុន Huawei នៅប្រទេសចិន

0
728

Huawei គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដ៏​ធំ , ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ទូរគមនាគមន៍​ឈាន​មុខ​គេ​លើ​ពិភពលោក , ជា​ក្រុមហ៊ុន​នាំមុខគេ​ចំពោះ​បច្ចេកវិទ្យា 5G ជំនាន់​ថ្មី ហើយ​កាល​ពី​ឆ្នាំ​មុន​បាន​យក​ឈ្នះ​ក្រុមហ៊ុន Apple ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាត​ហ្វូន​ធំ​បំផុត​លំដាប់​ទី ២ លើ​ពិភពលោក​ទៀតផង ។

តោះ មក​មើល​ទិដ្ឋភាព​ក្នុង​ក្រុមហ៊ុន និង រោងចក្រ​របស់ Huawei ក្នុងទីក្រុង Shenzhen និង Dongguan មាន​សភាព​បែប​ណា​ខ្លះ ៖

១) វិស្វករ​ផ្នែក​កម្តៅ​កំពុង​ធ្វើ​តេស្តិ៍​កម្តៅ​នៅ​ក្នុង​តំបន់​ស្រាវជ្រាវ និង អភិវឌ្ឍន៍​នៃ​រោងចក្រ Huawei ក្នុង​ទីក្រុង Shenzhen

២) បុគ្គលិក Huawei ចប់ម៉ោង​ការងារ ចាកចេញ​ទៅ​ផ្ទះ​នា​ថ្ងៃ​ចុងសប្តាហ៍

៣) បុគ្គលិក Huawei កំពុង​ធ្វើការ​លើ​ខ្សែ​សង្វាក់​ផលិតកម្ម ក្នុង​ទីក្រុង Dongguan

៤) វិស្វករ Huawei កំពុង​បង្ហាញ​គ្រឿង​នៅ​ក្នុង​តំបន់​ស្រាវជ្រាវ និង អភិវឌ្ឍន៍

៥) អេក្រង់​បង្ហាញ​ពី​បច្ចេកវិទ្យា​សម្គាល់​ផ្ទៃមុខ និង AI នៅ​អគារ Bantain របស់ Huawei ក្នុងទីក្រុង Shenzhen

៦) បុគ្គលិក Huawei ផ្នែក​សុវត្ថិភាព​លើ​អ៊ីនធឺណិត​កំពុង​ធ្វើការ ក្នុង​ទីក្រុង Dongguan

៧) វិស្វករ Huawei បើក​ទ្វារ​ទូ Server ក្នុងទីក្រុង Dongguan

៨) បុគ្គលិក Huawei លេង​បុក​ប៊ីយែ​ក្រោយ​ចប់​ម៉ោង​ការងារ

៩) បុគ្គលិក Huawei ហាត់​ប្រាណ​ក្រោយ​ចប់​ម៉ោង​ការងារ

១០) ទិដ្ឋភាព​ពី​លើ​អគារស្រាវជ្រាវ និង អភិវឌ្ឍន៍​បែប​អឺរ៉ុប ក្នុង​ទីក្រុង Dongguan

១១) បុគ្គលិក Huawei សម្លឹង​មើល​ទូរសព្ទ​របស់​ពួកគេ ខណៈ​កំពុង​តម្រង់​ជួរ​យក​អាហារ​ថ្ងៃ​ត្រង់ ក្នុង​ទីក្រុង Dongguan

១២) បុគ្គលិក​ស្រី​ម្នាក់​ដេក​លង់​លក់​អំឡុង​ពេល​សម្រាក​ម៉ោង​បាយ​ថ្ងៃត្រង់

១៣) បុគ្គលិក Huawei ចេញ​ពី​ធ្វើការ ក្នុងទីក្រុង Dongguan

១៤) បុគ្គលិក Huawei ជញ្ជូន​ឥវ៉ាន់​តាម​រថភ្លើង ក្នុងទីក្រុង Dongguan

១៥) បុគ្គលិក​ស្រី​ចុច​ទូរសព្ទ​លេង ខណៈ​ស្ត្រី​ម្នាក់​ទៀត​កំពុង​ចាក់​ទឹក​តែ នៅ​តៀម​កាហ្វេ​នៃ​អគារ Bantian ក្នុង​ទីក្រុង Shenzhen

១៦) បុគ្គលិកស្រី Huawei កំពុង​រៀបចំ​តុកៅអី​នៅ​ក្នុង​បន្ទប់​ទទួលទាន​អាហារ សម្រាប់​អតិថិជន​ថ្នាក់​ខ្ពស់៕

ប្រភពប្រជាប្រិយ ដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here