អតីតដីប៊ូឌីង នឹងមានអគារ Naga ទី៣ កម្ពស់៦៦ជាន់តម្លៃជាង៤ពាន់លានដុល្លារ

0
619

ក្រុមហ៊ុន NagaCorp Ltd បានទិញដីអតីតអគារប៊ូឌីង ដើម្បីសាងសង់អគារ Naga ទី៣ តម្លៃប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដែលមានអគារ​ចំនួន ​៥ ​មាន​កម្ពស់ ​៦៦ ​ជាន់។ យោងតាមរបាយការណ៍កម្រាស២៩ ទំព័រក្រុមហ៊ុន NagaCorp Ltdបានសរសេរថា ក្រុមហ៊ុនរំពឹងថានឹង ទទួលបានទឹកប្រាក់ប្រហែល ៣,៨ ពាន់លានទៅ ៤ ពាន់លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍគម្រោង Naga 3។

របាយការណ៍បង្ហាញថា Naga 3 នឹងមានការសាងសង់សណ្ឋាគារកម្ពស់៦៦ជាន់ចំនួន២ សណ្ឋាគារកម្ពស់ ៥៣ជាន់ចំនួន១ សណ្ឋាគារ condotel កម្ពស់៥៥ជាន់ចំនួន១ កន្លែងចំណតកម្ពស់៣ជាន់ចំនួន១ និងកន្លែង កម្សាន្តចម្រុះចំនួន១២ជាន់មួយកន្លែង។

ក្រុមហ៊ុនបានសរសេរទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់ Naga 3 នេះ NagaWorld Complex ដែលរួមមាន Naga ១, ២, និង ៣, នឹងក្លាយទៅជាកន្លែងកម្សាន្តចម្រុះតាមដងទន្លេដ៏ធំបំផុតនៅលើពិភពលោក៕ ប្រភពBusiness

 

LEAVE A REPLY

Please enter your comment!
Please enter your name here