ភ្នំពេញ៖ ហេតុការណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង១០នាទីយប់ថ្ងៃទី២៥ ខែឧសភា នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ យុវជនជាប់ចោទឈ្មោះ ផុន លីផេង អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ខាងលើ ចំណែកនាងជាសង្សារមានអាយុ២៣ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរដែរ និងស្នាក់នៅផ្ទះជួលក្នុងសង្កាត់ជាមួយគ្នា ។
តាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ចោមចៅ១ បានឲ្យដឹងតាមការបំភ្លឺរបស់នារីរូបនេះថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ខណៈនាងដើរចេញពីរោងចក្រត្រឡប់ទៅផ្ទះជួលវិញ យុវជនខាងលើ បានដើរតាមពីក្រោយរហូតដល់បន្ទប់ដែលនាងជួលស្នាក់នៅ រួចហើយចូលទៅដល់ក្នុងបន្ទប់របស់នាងតែម្ដង ។ បន្ទាប់មក រូបគេបានសុំនាងរួមរ័កស្នេហា ហើយនាងបានប្រាប់ថា ពុំសូវស្រួលខ្លួនទេ
ប៉ុន្តែរូបគេមិនស្ដាប់នាងឡើយ និងបានចាប់នាងប៉ងរំលោភតែម្តង តែពេលនោះ ដោយត្រូវសាច់ញាតិនាងទៅទាន់ ក៏ចាប់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង ។
ក្រោយពេលចាប់ខ្លួន យុវជនជាប់ចោទនិយាយថា ខ្លួននិងនាងបានស្រឡាញ់គ្នាជាគូសង្សារ ទើបខ្លួនអាចចូលទៅដេកនៅក្នុងបន្ទប់របស់នាងបាន ។ ម្យ៉ាងទៀត កាលពីយប់ថ្ងៃទី២៤ ខែឧសភា ខ្លួននិងនាងបានដេកនៅជាមួយគ្នាពេញ១យប់ម្តងហើយ តែខណៈនោះនាងមិនបានប្ដឹងប្តល់សោះ ។
លុះថ្ងៃបន្ទាប់ ខ្លួនបានបបួលនាងដេកនៅជាមួយគ្នាទៀតហើយនាងក៏យល់ព្រមឥតប្រកែកដែរ ប៉ុន្តែនៅពេលកំពុងចាប់ផ្ដើមរួមរ័ក ស្រាប់តែសាច់ញាតិទៅទាន់ ហើយនាងក៏បានចោទប្រកាន់ថា ខ្លួនប៉ុនប៉ងចាប់រំលោភទៅវិញ។យុវជនរូបនេះនិយាយទៀតថា ខ្លួនស្រឡាញ់នាងខ្លាំងណាស់ ហើយក៏មិនដែលគិតថា ស្រឡាញ់ទុកជាការលេងសើចនោះដែរ គឺស្រឡាញ់ជាគូអនាគត ដោយខ្លួនគិតថា នឹងឲ្យឪពុកម្ដាយសាច់ញាតិចូលស្ដីដណ្ដឹងយកនាងរៀបការជាប្ដីប្រពន្ធក្នុងពេលឆាប់ៗនេះ ។
ប៉ុន្តែខ្លួនមិនយល់ថា ហេតុអ្វីទើបនាងដាច់ចិត្តប្ដឹងថាខ្លួនចាប់រំលោភបែបនេះសោះ ហើយខ្លួនសង្ស័យថានាងនិងក្រុមគ្រួសាររៀបចំគម្រោងចាប់ខ្លួនទៀតផង ។ ខ្លួនមិននឹកស្មានថាចិត្តនាងបែបនេះឡើយ ព្រោះអ្វីៗកើតចេញពីការស្រឡាញ់គ្នាទៅវិញទៅមក និងជាការព្រមព្រៀងគ្នាទាំងអស់ ។
ទាក់ទងទៅនឹងរឿងរ៉ាវខាងលើ នគរបាលបានកសាងសំណុំរឿងដើម្បីបញ្ជូនយុវជននេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែចំពោះចំណាត់ការបែបណានោះគឺស្រេចនៅលើតុលាការតែប៉ុណ្ណោះ ។ទោះជា បែបនេះក្តី អ្នកចាញ់ក្នុងរឿងស្នេហានេះគឺច្រើនតែតួប្រុសទេ ។ អ្នកខ្លះព្រមព្រៀងគ្នាមែន តែបើភ្លេចគិតថានារីជាដៃគូជាអនីតិជន ទោះព្រមព្រៀងគ្នាក៏ខាងប្រុសនៅតែមានទោសដែរ ។
សម្រាប់ករណីខាងលើ មានទោស ឬមិនមានទោស គឺអាស្រ័យលើភាគីនារីនោះហើយ បើចោទថា ប៉ងរំលោភហើយ ខាងប្រុសប្រឈមនឹងការជាប់ទោសក្នុងពន្ធនាគារ និងគ្រាន់តែធូរស្រាលព្រោះមិនទាន់រំលោភបានសម្រេចប៉ុណ្ណោះ ។ នេះជាមេរៀនថ្មីមួយទៀតសម្រាប់ខាងប្រុស គប្បីកុំឈ្លក់វង្វេងនឹងបញ្ហាស្នេហាក្តៅ-ត្រជាក់បែបនេះអី គួរគិតពីអនាគតរបស់ខ្លួនសិន ទើបជាការប្រសើរ ។ ជាក់ស្តែង បានកើតឡើងលើយុវជនម្នាក់ បានក្លាយខ្លួនជាអ្នកទោសស្នេហា បន្ទាប់ពីសុំនាងជាសង្សាររួមរ័កមេត្រី ហើយនាងប្រាប់ថា មិនសូវស្រួលខ្លួនទេ តែដោយសារចំណង់តណ្ហាឡើងដល់កម្រិតទ្រាំមិនបាន យុវជននេះ មិនបានស្ដាប់នាងឡើយ ។
ប៉ុន្តែតែមិនទាន់បានអីផង ស្រាប់តែសាច់ញាតិនាងទៅទាន់ចាប់ខ្លួននាំយកទៅប្រគល់ឲ្យនគរបាលចាត់ការ តាមច្បាប់ ។ មិនតែប៉ុណ្ណោះ នៅខណៈនោះនាងជាសង្សារក៏បានចោទប្រកាន់យុវជននេះថាប៉ុនប៉ងចាប់ រំលោភនាងថែមទៀតផង។ ដូច្នេះអ្វីៗទាំងអស់ត្រូវធ្លាក់ទៅលើតួប្រុសដែលឆ្កួតវង្វេងនឹងស្នេហារហូតជាប់ ចោទ ។ ចំណែកយុវជននោះវិញ នៅពេលត្រូវនាងចោទប្រកាន់បែបនេះ រូបគេក៏និយាយ បើកកកាយវិញថា មុននឹងកើតរឿង១ថ្ងៃ ខ្លួននិងនាងបានដេកនៅជាមួយគ្នាក្នុងបន្ទប់នោះ១យប់ម្ដងមកហើយ ប៉ុន្តែហេតុអ្វី បានជានាងមិនប្ដឹង? ។ លុះដល់យប់ទី២ នាងព្រមព្រៀងសោះបែរជាហៅសាច់ញាតិឲ្យមកចាប់ខ្លួននិងប្ដឹង ថា ប៉ុនប៉ងចាប់រំលោភបែបនេះទៅវិញ ។ ជុំវិញបញ្ហានេះ ទុកឲ្យសមត្ថកិច្ចនិងតុលាការរកយុត្តិធម៌ សម្រាប់អ្នករងគ្រោះក្នុងរឿងស្នេហានេះទៅចុះ ៕ ប្រភពកោះសន្តិភាព ប្រែសម្រួលដោយ សុខជា