ឯកឧត្តម ឃួង ស្រេង ណែនាំដល់មន្រ្តីរបស់ខ្លួនឲ្យបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ជូនពួកគាត់ដោយស្មោះត្រង់

0
395

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ​ សាលារាជធានីភ្នំពេញ ចំនួន១៦រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ដែលពិធីនេះធ្វើឡើងនាសាលារាជ ធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

មន្ត្រីរាជការ នៃរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ ទាំង១៦រូប ដែលត្រូវធ្វើការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង រួមមាន នាយករងរដ្ឋបាលសាលារាជធានី ១រូប, នាយិកាទីចាត់ការរដ្ឋបាល១រូប, នាយកទីចាត់ការផែនការ និងវិនិយោគ១រូប និងនាយកទីចាត់ការសំណល់ និងបរិស្ថាន១រូប ព្រមទាំងនាយរងទីចាត់ការ ប្រធានការិយាល័យ អនុប្រធានការិយាល័យ អនុប្រធានផ្នែក១៣រូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់មន្រ្តីរបស់ខ្លួន ឱ្យបម្រើសេវាជូន​ប្រជាពលរដ្ឋឱ្យ បានល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងណែនាំដល់មន្រ្តីរាជការរដ្ឋបាលរាជធានី ភ្នំពេញទាំងអស់ ត្រូវធ្វើខ្លួនឱ្យបានល្អហើយយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យមាន ភាពរហ័សទាន់ចិត្តទាន់ ពេលវេលាដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងស្រប តាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា មន្រ្តីរាជការគឺបានបើកប្រាក់បៀវត្សពីរដ្ឋ ដូច្នេះត្រូវតែបំរើប្រជាពលរដ្ឋ ឲ្យបានឌិតដល់ ព្រោះកាលណាផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អនិងទាន់ចិត្តនោះក៏ជួយជំរុញកំណើន សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការទទួលបានចំណូលពន្ធចូលថវិកាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here