សង្ឃឹមថា គេចមិនផុតពីសំណាស់ច្បាប់ !! ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនដែលជាប់សង្សយ័ខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូននៅឃុំបិតត្រាងស្រុកព្រៃនប់ កាលពីម្សិលមិញ

0
435

ខេត្តព្រះសីហនុ៖(ពត៌មានបន្ថែម) ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនដែលជាប់សង្សយ័ខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូននៅឃុំបិតត្រាងស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជននេះកំពុងរត់គេចខ្លួន។

បើតាមសមត្ថកិច្ចដដែលថា ជនជាប់សង្សយ័រូបនេះឈ្មោះ ឈឹម វិចិត្រ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ និងប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឬអ្នកប្រទះឃើញជនជាប់សង្សយ័រូបនេះនៅកន្លែងណាមួយ ដើម្បីនាំខ្លួនមកសាកសួរបន្ថែម។

សូមបញ្ជាក់ថា ល្ងាចម្សិលមិញនេះ(29.05.2019) មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ
ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here