ចាក់ប៉ងសម្លាប់ជនជាតិចិន ជនដៃដល់ជាជនជាតិដូចគ្នា កឺកឺស៊ីគ្នាឯងហើយ

0
303

ឃាតកម្ម! ចាក់ប៉ងសម្លាប់ជនជាតិចិន ជនដៃដល់ជាជនជាតិដូចគ្នា ត្រូវកម្លាំងអាវុធហត្ថចាប់បាន
និងត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារនៅព្រះសីហនុ
ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តព្រះសីហនុនៅថ្ងៃទី៣០ខែឧសភា
ឆ្នាំ២០១៩នេះបានបញ្ជាក់ថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុវេលាម៉ោង១៤៖៣០នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩

កម្លាំងការិយាបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០១នាក់ និងសម្ភារមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធ
នឹងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា លើជនជាតិចិនដូចគ្នា នៅក្នុងសណ្ឋាគារ ដឺ ផាម
ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដោយជនសង្ស័យបានចាក់ដោយកាំបិតមុតស្រួចលើជនរងគ្រោះ បណ្តាលឱ្យ ឈ្មោះ សេន យូ Shen.Yu ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអាជីករ បណ្តាលឲ្យរងរបួសត្រង់ស្មាខាងឆ្វេងចំនួន ៣កន្លែង នឹងក្បាលចំនួន ២កន្លែង បានរត់គេចខ្លួនពីខេត្តព្រះសីហនុ។

យោងតាមពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដាស់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ចជំនាញ ត្រូវស្រាវជ្រាវស្វែងរក ចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសចំពោះមុខច្បាប់ឲ្យខានតែបាន។ ដោយមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ទើបឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ជនសង្ស័យមានឈ្មោះ Liu Sheng ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកាស៊ីណូខ្សាច់ស មុខរបរ មិនពិតប្រាកដ។
ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភាររួមមាន ៖
១.ទូរស័ព្ទដៃ ចំនួន០១ គ្រឿង
២.លិខិតឆ្លងដែនចំនួន០១ក្បាល
៣.រថយន្តចំនួន ០១គ្រឿង ម៉ាកហាយឡែនឌ័រ។


ក្រោយពីសមត្ថកិច្ចសាកសួរ និងស្តាប់ចម្លើយជនសង្ស័យខាងលើ ឈ្មោះ លូ ស៊ីង (Liu Sheng) ពិតជាបានយកកាំបិតមុតស្រួចចាក់លើជនរងគ្រោះប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here