ដំណឹងល្អ!!! សម្រាប់បងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ២០១៩ ជិះរថយន្តក្រុងទៅស្រុកកំណើតមិនអស់លុយទេ

0
493

នៅថ្ងៃទី ០៤ មេសា ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងថា ចាប់ពីថ្ងៃទី ១២-១៨ ខែ មេសា ឆ្នាំ២០១៩ រយៈពេល ៧ថ្ងៃ គឺសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ១២០ គ្រឿងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការនីជិះធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាលខេត្តនានា និងពីតាមបណ្តាខេត្តមកកាន់ភ្នំពេញវិញ ដោយមិនគិតថ្លៃ Free នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

រថយន្តទាំងអស់នឹងចេញដំណើរតាមផ្លូវជាតិសំខាន់ៗមួយចំនួនដូចជាៈ ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២ ,ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ដែលនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។

* ផ្លូវជាតិលេខ១ ភ្នំពេញ-កណ្តាល-ស្វាយរៀង ចំនួន ៥គ្រឿង និង ភ្នំពេញ-កណ្តាល-ព្រៃវែង ចំនួន៥គ្រឿង សរុប ១០គ្រឿង។
* ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ ចំនួន ៥គ្រឿង។
* ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ចំនួន ៥គ្រឿង និង ភ្នំពេញ-កំពត ចំនួន៥គ្រឿង សរុបចំនួន ១០គ្រឿង។
* ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ ចំនួន៣គ្រឿង និង ភ្នំពេញ-ក្រុងព្រះសីហនុ ចំនួន៧គ្រឿង សរុប ១០គ្រឿង។
* ផ្លូវជាតិលខេ៥ ភ្នំពេញ-ខេត្តកំពង់ឆ្នាំង ចំនួន ៥ គ្រឿង , ភ្នំពេញ-ពោធិសាត់ ចំនួន១០គ្រឿង, ភ្នំពេញ-បាត់ដំបង ចំនួន ១៥គ្រឿង និង ភ្នំពេញ-បន្ទាយមានជ័យ ចំនួន ១៥គ្រឿង សរុប ៤៥គ្រឿង។

* ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ ចំនួន ៥គ្រឿង , ភ្នំពេញ-សៀមរាប ចំនួន ១៥គ្រឿង សរុប ២០គ្រឿង។
* ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម ចំនួន៥គ្រឿង ភ្នំពេញ-ខេត្តត្បូងឃ្មុំ ចំនួន ៥គ្រឿង សរុប ១០ គ្រឿង។
* ផ្លូវជាតិលេខ ៦ និងលេខ៨ ភ្នំពេញ-ក្រចេះ ចំនួន ៥គ្រឿង និង ភ្នំពេញ-ស្ទឹងត្រែង ចំនួន៥គ្រឿង សរុប ១០គ្រឿង។

ចំពោះនៅទីក្រុងភ្នំពេញវិញ គឺបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយជិះរថយន្តក្រុងដោយមិនគិតថ្លៃក្នុងរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២-១៨ ខែមេសា ឆ្នាំ២០១៩ គឺមានទាំងសេវារថយន្តក្រុង និងសេវាដឹកជញ្ជូនតាមកាណូត។

សម្តេចតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយសេចក្តីសុខរបស់ប្រជាពលរដ្ឋគឺជាបំណងប្រាថ្នារបស់សម្តេចប្រមុខដឹកនាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here