វៀតណាមបានស្នើដល់សម្ដេចប្រធានរដ្ឋសភាកម្ពុជាឲ្យជួយគាំពារដល់ជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅខុសច្បាប់នៅកម្ពុជា

0
322

សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញ និវត្តន៍មកដល់មាតុ ប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយភាពជោគជ័យ កាលពីល្ងាចថ្ងៃទី១  ខែ មិថុនា ឆ្នាំ២០១៩ ម្សិលមិញបន្ទាប់ពីបាន អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គម និយមវៀតណាម  ពីថ្ងៃទី២៨  ដល់ថ្ងៃទី៣០  ខែ ឧសភាឆ្នាំ២០១៩ និងនៅសាធារណ រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ  ពីថ្ងៃទី ៣០  ខែឧសភា  ដល់ថ្ងៃទី១  ខែមិថុនាឆ្នាំ ២០១៩។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ឈាងវុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាព័ត៌មាននៃរដ្ឋ សភា មានប្រសាសន៏ប្រាប់ក្រុមអ្នក កាសែត ដូចនេះថា;នៅក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅឯប្រទេសវៀត ណាមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ ។

សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ ដឹកនាំសំខាន់ៗនៃប្រទេសវៀតណាម។ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានជួប ពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ ប្រធានរដ្ឋសភាវៀតណាម បាន ពិភាក្សាផ្ដោតទៅ លើកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា នៃប្រទេសទាំងពីរពិភាក្សាលើកិច្ចសហប្រតិ បត្តិការតំបន់និងកិច្ចសហការអន្តរជាតិ និងការពិភាក្សា ភាគីត្រូវការផ្លាស់ប្ដូរមតិយោបល់វេទិកាសភា។

នៅក្នុងជំនួបពិភាក្សាជាមួយនឹងលោក ជំទាវ ង្វៀងធីគឹមង៉ាន់ ប្រធានរដ្ឋសភាវៀតណាមបាមើនពិភាក្សា លើកិច្ចសហ ប្រតិបត្តិការបណ្ដុះបណ្ដាលមន្ត្រីអគ្គ លេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងការផ្ដល់សម្ភារៈ ការិយាល័យនិងការផ្តល់ជំនួយឥតសំណងដល់សភាកម្ពុជា។ឯកឧត្តមឈាង វុនបានបញ្ជាក់ទៀតថា. នៅ ក្នុងជំនួបនោះភាគីវៀតណាមបានស្នើដល់សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាជំរុញឲ្យរដ្ឋាភិ បាលនៃប្រទេសទាំងពីរពន្លឿនការបោះបង្គោល ព្រំដែននៃប្រទេស កម្ពុជានិងវៀត ណាមហើយបានចប់ហើយប្រែក្លាយតំបន់ព្រំ ដែនជាតំបន់អភិវឌ្ឍន៍តំបន់សន្តិភាពដើម្បី សម្រួលដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចពាណិជ្ជ កម្មតាមព្រំដែនរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ឯកឧត្តម ឈាង វុន បានដឹងទៀតថានៅក្នុងជំនួបភាគពិភាក្សាទ្វេភាគី នោះដែរប្រធាន រដ្ឋសភាវៀតណាម បានស្នើដល់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាជួយសម្រួលដល់ការផ្ទេរលំនៅដ្ឋានរបស់ប្រជាជនអន្តោ ប្រវេសន៍វៀតណាមនៅខេត្តកំពង់ឆ្នាំង ដែលកំពុងរស់នៅលើផ្ទៃទឹកបឹង ទន្លេសាបឲ្យ មកឡើងរស់នៅតំបន់គោកក្នុងខេត្តកំពង់ឆ្នាំងគឺភាគី វៀតណាមបានស្នើឱ្យសម្ដេច ប្រធានរដ្ឋសភា ជួយស្នើទៅរដ្ឋាភិ បាលធ្វើយ៉ាងណាឲ្យអនុវត្តឱ្យបានសម ស្របក្នុងការផ្ទេរលំនៅដ្ឋាន ប្រជាពល រដ្ឋវៀតណាមពីលើទឹកមកលើគោកក្នុងខេត្តកំពង់ឆ្នាំង។

ជាការឆ្លើយតបសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានជម្រាប ជូនភាគីវៀតណាម ថា.កម្ពុជាអនុ វត្តទៅតាមច្បាប់នៃប្រទេសកម្ពុជា។ គឺជាការអនុវត្តច្បាប់ទូទៅច្បាប់ អន្តោប្រវេសន៍ចំពោះជន បរទេសទាំងអស់តោះអស់ដែលកំពុងរស់នៅលើទឹកដីកម្ពុជាទាំង ជនអន្តោប្រវេសន៍ វៀតណាម និងជនជាតិដទៃទៀតនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សានោះភាគីវៀតណាមបានស្នើដល់សម្ដេចប្រធានរដ្ឋសភាកម្ពុជាឲ្យជួយគាំពារដល់ជនអន្តោប្រវេសន៍វៀត ណាមដែលរស់នៅខុសច្បាប់នៅកម្ពុជានិងសូមជួយសម្រួលឲ្យជនអន្តោប្រវេសន៍ វៀតណាមនោះទទួលបានឯកសារស្នាក់នៅកម្ពុជាដោយស្របច្បាប់ ឡើងវិញដើម្បី អនាគតជនជាតិវៀត ណាមទាំងនោះទទួលបានសញ្ជាតិកម្ពុជា។សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា. រដ្ឋាភិបាលកម្ពុជាអនុវត្ត តាមច្បាប់អន្តោប្រវេសន៍ដោយពុំមានករណីពិសេសសម្រាប់ជនជាតិណាមួយឡើយដែលកំពុងរស់នៅកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រធានរដ្ឋសភាវៀតណាមគឺការដោះដូរទស្សនៈកិច្ចរដ្ឋសភានៃប្រទេសទាំងពីរនិងគណៈកម្មការយេនឌ័ររដ្ឋសភានៃប្រទេសទាំងពីរត្រូវមានទំនាក់ទំនងល្អជាមួយគ្នាគ្នា។

ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅឯប្រទេសឡាវថ្ងៃទី៣០ខែ ឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩  សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាកម្ពុជាបានជួបពិភាក្សាជា មួយ នឹងប្រធាន រដ្ឋសភាឡាវ និងជួប ពិភាក្សាជាមួយនឹងប្រធានរដ្ឋប្រទេសឡាវ នៅក្នងជំនួបទាំងពីរ បានពិភាក្សាទៅ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋា ភិបាលទាំងពីនិងរវាងរដ្ឋសភាកម្ពុជា នឹងពិភាក្សាទៅលើ កិច្ចការបោះ បង្គោលព្រំដែននៃប្រទេសទាំងពីរ(កម្ដុជា- ឡាវ)ឲ្យ បានឆាប់រួមទាំងការពិភាក្សា លើការផ្លាស់បរសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំង ពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here