នេះជាវីដេអូប៉ូលីចាប់ខ្លួនជនសង្ស័យដែលរំលោភសម្លាប់ក្មេងប្រុស-ស្រីនៅខេត្តព្រះសីហនុ

0
7054

ព្រះសីហនុ ៖ បើ​តាម​សេចក្តី​​​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សមត្ថកិច្ច​នៅ​ខេត្តព្រៃវែង​ បាន​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​-​ប្រុស​២​នាក់​បងប្អូន​​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយរួចរត់គេច​ខ្លួន​ទៅ​ខេត្ត​ព្រៃវែង​ ចាប់​បាន​ហើយនៅ​នឹង​ផ្ទះ​ជនសង្ស័យ​តែម្តង កាលពី​​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នេះ ស្ថិត​នៅ​ក្នុង​ភូមិ​គ្រេីល ឃុំព្រៃខ្នេស ស្រុក​មេសាង ខេត្ត​ព្រៃវែង។

បើតាម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹង​​ថា ​«​ជន​ដៃដល់​ត្រូវ​បាន​ចាប់​ហើយ​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ​និង​កំពុង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ហើយ​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់​តុលាការ​»​។

ពាក់ព័ន្ធ​ករណី​នេះ លោកនាយ​ឧត្តមសេនីយ៍​ថា តាម​បណ្តាញ​សង្គម Facebook រហូត​ប្រជាពលរដ្ឋ​ខ្លះ​បាន​បញ្ចេញមតិ​ឲ្យ​សមត្ថកិច្ច​ពេល​ចាប់​បាន វាយ​សម្លាប់​ចោល​ទៀត​ផង ។ ប៉ុន្តែ​ប្រទេស​មានច្បាប់​ជន​ដែល​​ប្រព្រឹត្ត​ខុស​ ត្រូវ​កាត់ទោស​ដោយ​តុលាការ​៕

សូមមើលវីដេអូទាំងស្រុងខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here