ចិនព្រមានខ្លាំងដល់ក្រុមហ៊ុនបរទេសមួយចំនួន ដែលហ៊ានផ្តាច់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei នឹងត្រៀមចូលបញ្ជីស្បែកខ្មៅរបស់ចិន

0
492

ចិនបានដំឡើងពន្ធលើទំនិញអាមេរិកតម្លៃ ៦០ ពាន់លានដុល្លារ ខណៈចិនកំពុង រៀបចំបញ្ជី ឈ្មោះក្រុមហ៊ុនបរទេស “មិនអាចទុកចិត្តបាន” ដែលក្រុមអ្នកវិភាគនិយាយថាមាន បំណងដាក់ពិន័យ ក្រុម ហ៊ុនអាមេរិកនិងក្រុមហ៊ុនបរទេសណា ដែលហ៊ានកាត់ផ្តាច់ការផ្គត់ផ្គង់ឱ្យទៅក្រុមហ៊ុនទូរគមនាគមន៍ Huawei  ការថ្លែងបែបនេះធ្វើឡើងកាលពីថ្ងៃសៅរ៍  ទី១ ខែឧសភា ឆ្នាំ២០១៩នេះ ។

ពន្ធថ្មីដែលមានចាប់ពី ៥ ទៅ ២៥ភាគរយនេះ គឺសងសឹកចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបាន ដំឡើងពន្ធពី៥ទៅ២៥ភាគរយលើទំនិញចិនតម្លៃ២០០ ពាន់លានដុល្លារ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកាំងបានបន្តសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេកាលពីខែមុន នៅពេលការចរចា នៅអាមេរិកបាន បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ដោយពួកអ្នកចរចាអាមេរិកចោទប្រកាន់ពួកអ្នកចរចាចិនថាក្បត់ការប្តេជ្ញា ចិត្តពីមុនរបស់ពួកគេ។ ប្រទេសទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមកលើទំនិញតម្លៃសរុប ៣៦០ ពាន់លានដុល្លារ។

សង្រ្គាមពន្ធទៅវិញទៅមកនេះបានកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារអាមេរិកដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅដោយសារព្រួយបារម្ភផ្នែកសន្តិសុខជាតិ ដោយគំរាមកំហែងដល់មហិច្ឆតារបស់ Huawei ក្នុងការក្លាយខ្លួនជាអ្នកឈានមុខគេលើឧបករណ៍ 5G ។

ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ក្រុមហ៊ុន Huawei នៅក្នុង “បញ្ជីអង្គភាពមិនគួរទុកចិត្ត”ដោយផ្អែក លើមូលដ្ឋាននៃសន្តិសុខជាតិនៅថ្ងៃទី ១៦ ខែឧសភា ជាវិធានការមួយដែលទប់ស្កាត់ Huawei ពីការទិញ គ្រឿងបន្លាស់និងសូហ្វវែផលិតនៅសហរដ្ឋអាមេរិក ដែលត្រូវការចាំបាច់សម្រាប់ឧបករណ៍របស់ក្រុមហ៊ុន។ ក្រោយមក អាមេរិកបានផ្តល់ការពន្យារពេលរយៈពេល ៩០ ថ្ងៃដល់ Huawei សម្រាប់ការធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនរបស់អាមេរិក។

ដោយវាយបកទៅលើអាមេរិកវិញ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចេញ នូវបញ្ជី “អង្គភាពមិនគួរទុកចិត្ត” ដែលក្បត់កិច្ចសន្យាពាណិជ្ជកម្មរបស់ពួកគេនិងបញ្ឈប់ការផ្គត់ផ្គង់ដល់ ក្រុមហ៊ុនចិន៕ដក់ស្រង់ពី Khmeread  ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here