ប៉ុនប៉ងរំលោភតែមិនបានសម្រេចដោយសារ…

0
410

ខេត្តកណ្តាល៖ ព្រៃផ្សៃណាស់ បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ០៤ឆ្នាំតែមិនបានសំរេចរត់គេចខ្លួនបាត់ ករណីនេះកើតហេតុនៅថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ​ ឯសក័​ ព.ស២៥៦៣​ត្រូវ ថ្ងៃទី៣០.០៥.២០១៩​ វេលាម៉ោង២២.១០នាទីនៅចំនុចភូមិថ្កុល ឃុំត្រេីយស្លា​ ស្រុកស្អាងខេត្តកណ្តាល។

​ជនរងគ្រោះ ឈ្មោះ​ ច រ ស ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅភូមិថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

ជនសង្ស័យ៖ ឈ្មោះ​ លី​ វុត្ថា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​ថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ​កសិករ​គេចខ្លួន។

​សភាពរឿងហេតុ៖ នៅថ្ងៃទី​ ខែឆ្នាំ​ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ​ ច រ ស បានទៅដេកនៅក្នុងមុងសំយ៉ាបខាងមុខផ្ទះជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ។ ពេលនោះជីដូនបានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ០១គ្រឿង និងអាវ០១។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ០១គ្រឿង និងអាវដៃ​ខ្លីពណ៍ខ្មៅ​លាយខៀវចំនួន០១។

សូមបញ្ជាក់ថា: លុះដល់ថ្ងៃទី ០២.០៦.២០១៩​ វេលាម៉ោង​ ១១.៤៣នាទី ទេីបម្តាយ​ និងឪពុកជនរងគ្រោះ​បានមកប៉ុស្គិ៍នគរបាលរដ្ឋបាលត្រើយស្លាដើម្បីឲ្យជួយធ្វើកិច្ចសន្យាបញ្ចប់រឿងកុំឲ្យមានគុំនំគួនគ្នាដោយភាគីសងខាងឯកភាពគ្នាសងលុយ២៥០ដុល្លាឲ្យទៅជនរងគ្រោះហើយមិនប្ដឹងផ្ដល់អ្វីឡើយ ករណីនេះក្រោយទទួលបានព័ត៌មានកំលាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here