អភិបាលរាជធានី និងក្រុមហ៊ុន OCIC បើកដំណើរការសាងសង់អាគាពិពណ៌អន្តរជាតិជ្រោយចង្វារ

0
573

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ក្នុងស្រុកOCIC បានបើកដំណើរការ សាងសង់អាគារពិពណ៌អន្តរជាតិជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាដែលជា សំណង់អាគារសាធារណៈធំទី២បន្ទាប់ពីសាលពិពណ៌កោះពេជ្រដែលវិនិយោគ ដោយក្រុមហ៊ុនOCIC ។

ពិធីក្រុងពាលីជានិមិត្តរូបសុំម្ចាស់ទឹកម្ចាស់ដីតាមប្រពៃណីទំនៀមទំលាប់ដើម្បីបានសេចក្តីសុខ ចំរុងចំរើនក្នុងដំណើរការសាងសង់អាគារសាលពិព៌ណ អន្តរជាតិនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣១មិនាដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ លោកឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុនOCIC។

តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុន OCICបានអោយដឹងថា ៖ សំណង់អាគារពិពណ៌អន្តរជាតិនេះ សាងសង់ លើផ្ទៃដីសរុប ២៦.៧៧៤,៣៨ម៉ែត្រការ៉េដោយបានបែង ចែកអគារជា៣ផ្នែកធំៗរួមមាន អគារសំរាប់ពិពណ៌,ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិពណ៌ និងចំណតរថយន្តក្រោមដីដែលអាចឲ្យយានយន្តចតបាន១៩៨ កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here