ក្រសួងសាធារណការ និងក្រុមហ៊ុនសាងសង់ Obayashi អប់រំដល់សិស្សានុសិស្ស ដើម្បីបង្កើននូវស្មារតីស្រលាញ់ និងថែរក្សាស្ពានមិត្តភាពកម្ពុជា -ជប៉ុន

0
343

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនសាងសង់ Obayashi នៃគម្រោងស្តាឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន ស្ពានជ្រោយចង្វារទី១ បានរៀបចំកម្មវិធីអប់រំដល់សិស្សានុសិស្សដើម្បីបង្កើននូវស្មារតីស្រលាញ់ និងថែរក្សាស្ពាននេះ ដែលជាទ្រព្យសម្បត្តិសាធារណៈ ។


ទន្ទឹងនឹងនោះដែរ ក្នុងគោលបំណងសំខាន់ៗនៃកម្មវិធីនេះមានដូចជា រំលឹកពីអនុស្សាវរីយ៍នៃចំណងមិត្តភាព កម្ពុជា-ជប៉ុន អបអរសាទរការបើកឲ្យដំណើរការឡើងវិញនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១-លើកកម្ពស់ស្មារតីនៃការស្រលាញ់ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ កម្មវិធីនេះចូលរួមដោយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមហ៊ុនសាងសង់ Obayashi ទីប្រឹក្សាបច្ចេកទេស CCI តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងស្ថានទូតជប៉ុន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង៤០០នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here