កំពង់ចាម៖ នៅទីបំផុតមន្រ្តីអាវុធហត្ថ ដែលជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានយល់ព្រមបង្ហាញខ្លួន នៅចំពោះមុខសមត្ថកិច្ចហើយ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បី ទទួលទោសកំហុសរបស់ខ្លួន ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ។
កាលពីព្រឹកមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាន៍ថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែងតួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ បានចូលខ្លួនដោះស្រាយបញ្ហា ជុំវិញការប្រើហិង្សាលើយុវជនពីរនាក់ នៅក្នុងខេត្តកំពង់ចាម ទេនោះ ។
នៅរសៀលថ្ងៃនេះដដែល មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានចេញមកបង្ហាញមុខនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តហើយ ដើម្បីទទួលទោសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើយុវជនទាំង២នាក់នោះ។
បើតាមមន្រ្តីអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះហើយលោកបានព្យាយាមទាក់ទងកូនរហូតបាននាំខ្លួន មកប្រគល់ជូនសមត្ថកិច្ច អាវុធហត្ថខេត្តកំពង់ចាមនៅពេលនេះតែម្តង៕
ប្រភព៖ FB