ផ្អើលសមត្ថកិច្ចទាំងយប់ដែលកំពុងដែលដេកលក់ស្រួលនៅផ្លូវជាតិលេខ ៤ ដោយសារតែរថយន្តកុងតឺនរ័ ព្រលះគ្នាជាមួយ…….

0
613

ខេត្តព្រះសីហនុ​៖យោងតាមរបាយការណ៍ស្នាក់ការកងរាជអាវុធហត្ថ៤០២ ប្រចាំស្រុកកំពុងសិលាបាន
អោយដឹងថា៖ នៅវេលាម៉ោង​១២:២០នាទី​យប់​ ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ចរារណ៍ដ៏រន្ធធត់មួយកើតឡើងលើផ្លូវជាតិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 153-154​ ក្នុង​ភូមិ​ស្ទឹង​ឆាយខាងត្បូង​ ឃុំស្ទឹងឆា​យ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។​

រវាង​រថយន្ត​ ២គ្រឿង​បុក​គ្នា​ដោយ​រថយន្ត​ ០១គ្រឿង​ម៉ាក​ដេវូ​ ព៌ណ​ស​ ពាក់ស្លាកលេខ​ព្រះសីហនុ​ 3A-3707 រថយន្ត​បែន​ មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ ខេត្តព្រះសីហនុ​ លុះ​ដល់​ចំណុច​កើតហេតុខាងលើបានបុកជាមួយរថយន្ត​ម៉ាកហ៊ីណូ​
សណ្តោងរឺម៉ក​ ព៌ណ​ស​ ធ្នូតខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-7718 ចតកើចិញ្ចើមផ្លូវបញ្ច្រាស់ទិសដៅគ្នា ។​

ក្នុង​ហេតុ​ការណ៍​នេះ​បណ្ដាល​ឲ្យ​អ្នកបើកបរទាំងពីររងរបួសមធ្យម​ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ។ចំពោះមុខ​កំលាំង​ អហ​ ស្នាក់ការសន្តិសុខ​ ៤០២​ សហការ​ជាមួយ​កំលាំង​អធិការ​នគរបាល​ស្រុក​កំពង់​សីលា​ នៅការពារកន្លែងកើតហេតុ​ ។​ ចំណែក​វត្ថុ​តាងទាំងពីរខាងលើរង់ចាំ​រថយន្ត​ស្ទូច​យកទៅរក្សាទុនៅអធិការដ្ឋាន​ នប​ ស្រុក​កំពង់​សីលា​ បន្ត​តាម​និតិវិធី ៕

ប្រភព៖ Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here