ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងដូចជា ទឹក ភ្លើង និងសំរាមជាដើម។ ការណែនាំបែប នេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តមចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន១៥០៦នាក់ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនកម្មករ កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយ ព្រហ្មវិហារធម៌ គឺសម្តេចតេជោហ៊ុន សែន ដែលសម្តេចតែងតែបានគិតគូរសុខទុក្ខនិងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេល វេលាតាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនីយើងទទួលបានផល ប្រយោជន៍រួមទាំងប្រាក់ បៀវត្សរ៍ បានសមរម្យទៀតផង។
ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យកម្មករ កម្មការិនី ទាំង ១៥០៦នាក់ កុំជឿងតាមពាក្យ កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ដែលមកបោកប្រាស់បងប្អូន ឲ្យទៅធ្វើបាតុកម្មនៅមុខរោងចក្រ របស់បងប្អូនដែលជាឆ្នាំងបាយរបស់បងប្អូនដូច្នេះបងប្អូនត្រូវយល់ឲ្យបានច្បាស់មុននឹងសម្រេចចិត្តទៅធ្វើអ្វីមួយ។ បងប្អូនត្រូវយល់ថាបងប្អូនមានការងារធ្វើមាន រោងចក្រធ្វើក៏ដោយសារតែគណបក្សប្រជាជនកម្ពុជា ជួយកសាង និងការពារសន្តិភាពសុខសន្តិភាពជូនបងប្អូនជូនប្រទេសជាតិទាំងមូល និងជួយរកការងារ ឲ្យបងប្អូន បានធ្វើរហូតមកដល់ សព្វថ្ងៃនេះ ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ កន្លងមកតាមរយៈការទទួលជួបសំណេះ សំណាលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែបានប្រកាសអំពីគោល នយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិ គាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយ មានប្រាក់ឈ្នួលប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យ សុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសម្រាលកូនត្រូវឈប់សម្រាក៣ខែទទួលប្រាក់១២០ភាគ រយជាដើម។
នាឱកាស នោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បាននាំយកថវិកា របស់សម្តេ ចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង១៥០៦ នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀល។
លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា៖ ខណ្ឌ ឬស្សីកែវ មានរោង ចក្រចំនួន៣៦ រោងចក្រ និងសហ គ្រាសចំនួន៣៦១ សហគ្រាស មានកម្មករសរុបចំនួន៤៣៩៦៦ នាក់ និងកម្មករស្នាក់ នៅផ្ទះជួលមានចំនួន ៣០៨៦០ នាក់ ។ បច្ចុប្បន្ន ក្នុងចំណោមរោងចក្រទាំង៣៦យើងបានកសាងសាខាបក្ស ចំនួន៨សាខា បក្សតាមរោងចក្រមានចំនួន១៥០៦ នាក់ ។
លោកបន្ដថា៖ កន្លងមកតាមរយៈ នៃការជួបសំណេះ សំណាលរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាជាមួយបងប្អូន កម្មករនិយោជិតសម្ដេចបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមដោយបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនកម្មករកម្មការិនី ។ ឱ្យបងប្អូនកម្មករ កម្មការិនី បានយល់កាន់តែជ្រួតជ្រាប ច្បាស់អំពីអត្ថប្រយោជន៍នានាដែលសម្ដេចតេជោបានផ្តល់ជូនក្រុមការ ងារគណៈចលនាអក្សជាតិ ខណ្ឌបានចុះដល់បន្ទប់ជួលដើម្បីផ្សព្វផ្សាយ បន្ថែមអំពីខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ របស់កម្មករនិយោជិតរួមទាំងបានចិញ្ចឹមចលនាជាប្រចាំដល់បងប្អូនធ្វើឲ្យអារម្មណ៍បងប្អូនកម្មករកម្មការិនីមានភាពកក់ក្ដៅ និងបង្កើនជំនឿមុតមាំមកលើ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៕