លទ្ធផលបោះឆ្នោះនៅថៃដែលអ្នកគួរដឹង!!!

0
279

​លទ្ធផល​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​គណបក្ស​អណាខុតម៉ៃ ដែល​ទើប​នឹង​បង្កើត​ថ្មី បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​​​លំដាប់​ទី៣ (៥លាន​សន្លឹក) ពោលគឺ បាន​ច្រើន​ជាង​​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាភិស៊ីត​ទៅទៀត ដែល​ជា​គណបក្ស​ដ៏​ចំណាស់​បំផុតនៅ​ក្នុង​ប្រទេស​ថៃ ហើយ​ដែល​ស្ថិត​នៅ​លំដាប់​ទី៤ (ជាង ៣លានសន្លឹក) ស្ទើរតែ​ស្មើគ្នា​ជាមួយ​នឹង​គណបក្សភូមិចៃថៃ ជាង ៣លានសន្លឹក​។

កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺ​​​គណបក្ស​ប្រជាធិបតេយ្យ​ទំនង​ជា​នឹង​មិន​ទទួល​បាន​អាសនៈ​ណាមួយសោះ នៅ​ក្នុង​ចំណោម​អាសនៈ​ទាំង ៣០ នៅ​ក្នុង​​ទីក្រុង​បាងកក ដែល​ធ្លាប់​តែ​ជា​សម្បុក​នៃ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​តាំង​ពី​ដើមមក។ ភ្លាមៗ​ក្រោយ​ពី​បាន​ឃើញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​នេះ លោក​អាភិស៊ីត​ក៏​បាន​ប្រកាស​លាឈប់​ពី​មុខ​តំណែង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ ដូចអ្វី​ដែល​លោក​ធ្លាប់​បានសន្យា​កាល​ពីមុន ដែល​ថា លោក​នឹងលាឈប់​ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​តិចជាង ១០០អាសនៈ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

នៅ​ប្រមាណ​ជា ម៉ោង ១០​​យប់ ថ្ងៃ​បោះឆ្នោត នៅ​ក្នុងពេល​ដែល​ការ​រាប់សន្លឹកឆ្នោត​នៅ​ទូទាំង​ប្រទេស​ត្រូវ​បានគេ​ធ្វើ​ចប់​ជាង ៩០% ហើយ​នោះ លទ្ធផល​ក្រៅផ្លូវការ ដែល​បាន​មក​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បង្ហាញ​ថា គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ទទួល​បាន​សន្លឹកឆ្នោត​​គាំទ្រ​នាំមុខគេ គឺ​បាន​​​រហូតដល់​ទៅ ៧លាន៦សែន​សន្លឹក នាំមុខ​គណបក្ស​ភឿថៃ ដែល​ទទួល​បាន​តែ​ជាង ៧លាន​សន្លឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here