ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សារធារណៈជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឫ ភា្នក់ងាររហិរញ្ញវត្ថុដែលមានកាពាក់ព័ន្ធនឹងក្បាលដីទាំងអស់ សេចក្តីជូនដំណឹងស្តីពី ការបិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំការកៅស៊ូ និងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណសាលាឃុំព្រៃនប់ ៕
សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈ គណៈកម្មការដ្ឋបាលនឹង ធ្វើការបូក សរុបហើយលើកសំណើរផ្តល់សិទ្ធិលើអចលវត្ថុទៅឯកឧត្តមភអិបាលខេត្ត ដើម្បីពិនិត្យ-សម្រេច រួចបញ្ជូន ឲ្យរដ្ឋបាលសុរិយោដីចេញវិញ្ញបត្រសមា្គល់ម្ចាស់អចលវត្ថុ (ប័ណ្ឌកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបាន បំពេញគ្រប់លក្ខណៈតាមច្បាប់ ។ ចង់ជ្រាប់ច្បាស់សូមអានខ្លឹមសារដូចខាងក្រោម៖