លបចូល​ទៅ​ចាប់រំលោភ​ស្ដ្រី​ម្នាក់ ដែលជួល​បន្ទប់ក្បែរ​គ្នា​ តែ​មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​​ចាប់ប្រគល់​ឲ្យ​សមត្ថកិច្ច​

0
650

ភ្នំពេញ ៖ លបចូល​ទៅ​ចាប់រំលោភ​ស្ដ្រី​ម្នាក់ ដែលជួល​បន្ទប់ក្បែរ​គ្នា​ តែ​មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​​ចាប់ប្រគល់​ឲ្យ​សមត្ថកិច្ច​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ រស់ នៅ អាយុ​២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ព្រះ​ទី​២ ឃុំ​ព្រៃ​ឃ្នាស់ ស្រុក​មេ​សា ខេត្ដព្រៃវែង ។

ចំណែក​ជន​រង​គ្រោះ​មាន​ប្តី​ហើយ នាង​មានឈ្មោះ ថ​.​ស​.​ន​.​ថ អាយុ​២០​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​បោស​ដី​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន មិន​បាន​ដាក់​គន្លឹះទ្វា​បន្ទប់​ទេ ចៃដន្យ​ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​ម្នាក់ ដែល​ស្នាក់​នៅ បន្ទប់​ក្បែរ​ជន​រង​គ្រោះ​ដែរ បាន​ដើរ​លបចូល​មក​ចាប់​រូប​នាង​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ប៉ុង​ប៉ង​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​រង​គ្រោះ ប៉ុន្ដែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ស្រែក​ផ្អើល ឆោឡោ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ទើប​នាំ​គ្នា​ជួយ​ចាប់ខ្លួន​ជនសង្ស័យ ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ដោយ​គ្មាន​ការ​តក់ស្លុត​ថា ខ្លួន​ពិតជា​មាន​បំណង​ចាប់រំលោភ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច សមត្ថកិច្ច​បាន​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here