គ្មាននណាម្នាក់អាចមកបញ្ឈប់ ម្ចាស់ក្រុមហ៊ុន Facebook (Mark Zuckerberg) បានឡើយ ក្រៅពីមនុស្សម្នាក់នោះគត់

0
835

នៅ​ក្នុង​កិច្ច​ប្រជុំ​​ម្ចាស់​ភាគ​ហ៊ុន​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី ៣០ ខែ​​ឧសភា​ មាន​ ៨៣% នៃ​ម្ចាស់​ភាគហ៊ុន​បាន​ស្នើ​សុំ​​រចនា​សម្ព័ន្ធ​នៃ​ការ​បោះឆ្នោត​ថ្មី​ដែល​អាច​ខណ្ឌ​ចែក​អំណាច​របស់​ Mark។ ការ​បោះឆ្នោត​នេះ​ក៏​នឹង​សម្រេច​ថា​ Mark គួរ​តែ​​បន្ត​កាន់កាប់​តំណែង​បច្ចុប្បន្ន​ជា​ប្រធាន​ផង និង​ជា​​នាយក​ប្រតិបត្តិ​ផង ឬ គួរ​តែ​ដល់​ពេល​ដែល​ក្រុមហ៊ុន​ត្រូវ​ចែក​ឲ្យ​ដាច់​តំណែង ២ នេះ។

ប៉ុន្តែ​ការ​ខិតខំ​របស់​ម្ចាស់​ភាគ​ហ៊ុន​ទាំង​នោះ​ គ្មាន​ឱកាស​ដែល​នឹង​អាច​ទៅ​រួច​នោះ​ឡើយ។ បច្ចុប្បន្ន​នេះ Facebook ប្រើ​ប្រាស់​រចនា​សម្ព័ន្ធ​ភាគហ៊ុន​ពីរ​ប្រភេទ ដែល​មាន​ភាគហ៊ុន Class A និង​ភាគហ៊ុន Class B។

ភាគហ៊ុន Class A តំណាង​ឲ្យ​ហ៊ុន​ដែល​អាច​លក់​ដល់​វិនិយោគិន​ទាំង​ឡាយ​ ដែល​មាន​លក់​លើ​ផ្សារ​ហ៊ុន​ធម្មតា ហើយ​ក្នុង​មួយ​ហ៊ុន​មាន​សំឡេង​ឆ្នោត​ចំនួន​មួយ។ ចំណែក​ Class B វិញ​ គឺ​គ្រប់គ្រង​ដោយ​ Mark Zuckerberg និង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មួយ​ភាគ​តូច​ ហើយ​មួយ​ហ៊ុន​ស្មើ​នឹង​សំឡេង​ឆ្នោត​ចំនួន ១០។

នេះ​មាន​ន័យ​ថា​ Mark ដែល​កាន់​កាប់​ភាគ​ហ៊ុន​ Class B រហូត​ដល់ ៧៥% គឺ​គ្រប់គ្រង​សំឡេង​ឆ្នោត​រហូត​ដល់ ៥៨% ដែល​អាច​ឲ្យ​ស្ថាបនិក​រូប​នេះ​​​​ច្រាន​ចោល​ការ​ស្នើ​សុំ​ណា​ដែល​ខ្លួន​មិន​យល់​ស្រប​បាន។ ដូច​នេះ​មាន​តែ​ Mark ​ប៉ុណ្ណោះ​ដែល​​មាន​សិទ្ធ​អាច​ដក​ឈ្មោះ​​ខ្លួន​ចេញ​ពី​តំណែង​ប្រធាន ឬ នាយក​ប្រតិបត្តិ​ Facebook បាន៕

ដក់ស្រង់ពី Klay Klay ដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here