ខេត្តក្រចេះ៖ នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច (ទំនប់អាហា) ភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ មានករណីរន្ទះបាញ់អង់តែនទូរទស្សន៍ បណ្តាលរងរបួសមនុស្ស៣នាក់ ម្តាយនិងកូន ២នាក់ ដែលកំពង់ដេកលេងក្រោមផ្ទះ។
ជនរងមានឈ្មោះ
១/ ប៉ិ ចន្ធូ ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រងរបួសធ្ងន់ត្រូវជាម្តាយ។
២/ ឆៃ លីណា ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូនរងរបួសស្រាល។
៣/ ឆៃ តាក់វ៉ាន់ ភេទស្រី អាយុ ៤ឆ្នាំត្រូវជាកូនរងរបួសស្រាល បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកសំបូរ៕