ខែវស្សាមកដល់អាកាសធាតុប្រែប្រួលមានខ្យល់ ភ្លៀង រន្ធះ ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួនបារម្មណ៍រន្ធះដែលអាចយកជីវិតមនុស្សបាន។ មុននេះបន្តិចមានគណនីហ្វេសប៊ុក«Aplus Cooc» បានបង្ហោះពីរបៀបការពាររន្ធះមានដូចខាងក្រោម៖
១.#មកយល់ពីរន្ទះសិន
-ក្នុងមួយថ្ងៃមានរន្ទះបាញ់មិនតិចទៀត8លានដងក្នុងមួយថ្ងៃ (100រន្ទះ/មួយថ្ងៃ)
-មានកំលាំងអគ្គិសនីដែលបាញ់ម្តងៗប្រហែល 1ពាន់លានវ៉ុលដែលអាចបំភ្លឺអំពូលមានកំលាំង100វ៉ាត់រយៈពេល៣ខែ
-រន្ទះអាចអុចកំដៅក្តៅខ្លាំងជាងស្រទាប់ខាងក្រៅព្រះអាទិត្យដល់ទៅ50000F
-ល្បឿនរន្ទះដែលបាញ់មកលើដីក្នុងល្បឿន300,000 kphដែលឆោងចាប់របស់ដែលនៅទីខ្ពស់មុនមកដល់ដី
-ក្នងមួយឆ្នាំមនុស្សមិនតិចជាង១០០០នាក់ត្រូវបានស្លាប់ដោយរន្ទះនៅទូទាំងពិភពលោក (Net Geo)
២.ហេតុអ្វីមនុស្សរងគ្រោះធ្ងន់ពេលត្រូវរន្ទះបាញ់?
មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលអោយហើម រឺដាច់សរសៃរឈាមចូលខួរក្បាលដែរ។
អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្តិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។
ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ ហើយហាមយកមនុស្សទៅកប់ដីរឺភក់ ហើយប្រញ៉ាប់ទាក់ទងរកឡានពេទ្យជាបន្ទាន់ ។
៣.#វិធីការពារ ៖
-មេីលតែមេឃខ្មៅហេីយ កុំនៅវាលស្រែ ទីធ្លា ប្រញ៉ាប់រត់ទៅផ្ទះ រកផ្ទះជ្រក
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង បិទកញ្ចក់អោយជិត
–កុំនៅក្បែរបង្គោលភ្លើងទីវាលកុំនៅក្បែរគ្រឿងអេឡិចត្រូនិចបើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ(១០០ Feet)
– មិនត្រូវជ្រកក្រោមដើមឈើ រឺប៉ាណូ រឺបង្គោលភ្លើង
– ត្រូវស្ថិតនៅក្នុងផ្ទះ និងមិនត្រូវប្រើទូរស័ព្ទ ដកឌុយទូរទស្សន៍ វិទ្យុ
មិនត្រូវឈរក្បែរបង្អួចនោះទេ…រន្ទះកាចណាស់រាល់ថ្ងៃ សង្ឃឹមអាចជួយគ្នាពីការស្លាប់ដោយរន្ទះបាន ..៕