ពោធិ៍សាត់៖ ហេតុការណ៍ស្រ្តីលេបថ្នាំធ្វើអត្តឃាតនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង០០នា ទី ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។
ស្រ្តីកូនចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ លេបថ្នាំសម្លាប់ខ្លួនប៊ិះក្សិនក្ស័យជីវី ខណៈគេអះអាងមានជម្លោះជា មួយស្វាមីឡើងបែកផ្សែង ។
ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធន សារីម អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានប្តី និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ករណីខាងលើផ្ដើមចេញពីការទំនាស់ពាក្យសម្ដីគ្នារវាងខ្លួន និងប្ដី ប៉ុន្តែគេមិនបានបញ្ជាក់ ច្បាស់លាស់ថា រឿងអ្វីនោះទេ ក្រោយមកក៍ឃើញស្រ្តីរងគ្រោះទន់ខ្លួនដូចក្រលិតត្រូវថ្ងៃ ហើយបែកពពុះមាត់ និងក្អួតចង្អោរ ផងដែរ ទើបសាច់ញាតិ និងអ្នកភូមិផងរបងជាមួយបញ្ជូនទើបដឹងស្រ្តីរងគ្រោះលេបថ្នាំប៉ារ៉ាអស់ជាច្រើន គ្រាប់ ប៉ុន្តែទោសបីជាយ៉ាងណាក្តី ក្រុមគ្រូពេទ្យបានជួយសង្រ្គោះមួយជំហ៊ានហើយ ៕