យុវជនសំរាមបានធ្វេីឲ្យកក្រើក តាំងពីមានគ្នាមិនដល់១០នាក់​ ឥលូវមានអភិបាលខណ្ឌ បេីកយុទ្ធនាការអប់រំណែនាំ​ និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការបោះចោលសំរាម

0
291

ភ្នំពេញ៖ យុវជនសំរាមបានធ្វេីឲ្យកក្រើក តាំងពីមានគ្នាមិនដល់១០នាក់​ ឥលូវមានអភិបាលខណ្ឌ បេីកយុទ្ធនាការអប់រំណែនាំ​ និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការបោះចោលសំរាម ពិតជាមានអ្នកចូលរួមច្រើនកុះករមែន ។

ក្រោយពេលមានក្រុមយុវជន សហការសាលារាជធានីភ្នំពេញ អំពីការប្រមូលសំរាម​ និងការទុកដាក់សំរាមនោះផងដែរ​ ដោយការប្រមូលរួច​ ចេះតែមានការកើនឡើងជាលំដាប់រហូត មានវិធានការការផាកពិន័យ ចំពោះ អ្នកចោលសំរាមផ្តេសផ្តាស់ ក្នុងគោលបំនងអោយទីក្រុងរបស់យើងស្អាតប្រកបដោយ ផាសុខភាព និងស្រស់បំព្រង ។

បន្ថែមពីនេះទៅទៀត បើយោងតាមហ្វេសប៊ុកផេករបស់ “រដ្ឋបាលខណ្ឌចំការមន” បានឲ្យដឹងថា៖ “នៅថ្ងៃ​សុក្រ​ ២​រោច​​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរិទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២២ ខែ​មីនា​ ឆ្នាំ​២០១៩ រដ្ឋបាលខណ្ឌចំការមន​ បានចុះធ្វេីយុទ្ធនាការអប់រំណែនាំ​ និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការបោះចោលសំរាម​តាមបណ្ដោយផ្លូវលេខ​១០៥​ (ប្រឡាយបឹងត្របែក)​ និងជុំវិញតំបន់នេះ​ ស្ថិតនៅក្នុងសង្កាត់​ បឹងកេងកងទី២​ សង្កាត់បឹងកេងកងទី៣​ សង្កាត់ទួលទំពូងទី១​ សង្កាត់បឹងត្របែក​ និងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ដឹកនាំដោយលោក​ ព្រុំ​ សំខាន់​ អភិបាល​ នៃគណ:អភិបាលខណ្ឌចំការមន​ សហការជាមួយថ្នាកដឹកនាំខណ្ឌ​ មន្ត្រីរាជការ​ យុវជន​ស.ស.យ.ក​សង្កាត់​ អធិការនគរបាលខណ្ឌចំការមន​ បញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន​ ក្រុមយុវជនសំរាម​” ៕

ពូឈី.រដ្ឋបាលខណ្ឌចំការមន ក្នុងនោះមានមហាជនជាច្រើន បានចូលរួមប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូនិងរូបភាពខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here