មានសង្ឃឹមហើយ បាត់ដំបង និងឧត្តរមានជ័យ នឹងទទួលបានប្រព័ន្ធធារាសាស្ត្រពីជប៉ុន ចំនួនទឹកប្រាក់ ២៧ម៉ឺនដុល្លារ

0
855

នេះបើតាមរយៈ ទូរទស្សន៍បាយ័ន បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះថារដ្ឋាភិបាលជប៉ុន មានគម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដោយបានផ្ដល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ជិត២៧ម៉ឺនដុល្លារ សម្រាប់ការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនៅខេត្តឧត្តរមានជ័យ ប្រព័ន្ធធារាសាស្ត្រនៅខេត្ត បាត់ដំបង និងការបំពាក់គ្រឿងបរិក្ខារសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគខេត្តបាត់ដំបង ។

ជប៉ុនជា​ប្រទេស​កោះក្នុងតំបន់អាស៊ីខាងកើត ដែលមានសក្ដានុពល យោធាយ៉ាងខ្លាំងក្លា នៅចុងស.វទី១៩ និងដើមស.វទី២០ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣លើលោក ហើយក៏ជាមិត្ត១០០០ពាន់ឆ្នាំ របស់កម្ពុជា ក្នុងជួយកម្ពុជាដោយឥតសំណង់ជាច្រើន។

ជាមួយនឹងជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ជិត២៧ម៉ឺនដុល្លារ គឺត្រូវបានអនុវត្តន៍លើ៣ គម្រោងដូចខាង ក្រោម៖ រដ្ឋាភិបាល​ជប៉ុនផ្ដល់ជំនួយ​ជិត៩​ម៉ឺន​ដុល្លារ​ដ​ដល់​ប្រធាន​មន្ទីរ​ធនធាន​ទឹក ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រទំនប់​អូរ​ស្នូក មាន​ប្រ​វែង ១០៥០ ម៉ែត្រ ដែលមាន​ទីតាំង​ក្នុង ក្រុង សំរោង ខេត្ត ឧ​ត្ត​រ​មានជ័យ​។

ចំពោះគម្រោង​នេះផងដែរ ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន ប្រមាណ១៣០០នាក់​អាច​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​មាន​ស្ថេរភាព និង​អាច​បង្កើន​ផ្ទៃដី​កសិកម្ម​ផងដែរ​ ។​

សម្រាប់​គម្រោង​ទី២មាន​ថវិកាជិត៩​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ បឹង​ខ្ទុំ ប្រវែង​១៦៥០ម៉ែត្រ​ ដែល​មាន​ទីតាំង​ក្នុង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ជាច្រើន ​រយ​នាក់​ក្នុង​ការងារ​កសិកម្មជាពិសេស​ដំណាំ​ស្រូវសែន​ក្រអូប​។​

គម្រោង​ទី​៣មាន​ថវិកា​ជាង៨​ម៉ឺន៥​ពាន់​ដុល្លារ ដោយ​គម្រោង​មួយ​នេះ​ជួយ​ដល់ការពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន និង​តម្លើង​សម្ភារៈ​ បណ្ដុះបណ្ដាល ​ក្នុង​វិទ្យាស្ថាន​ ពហុបច្ចេកទេស​ភូមិភាគ​ខេត្តបាត់ដំបង ។​ប្រភពBusiness Cambodia ដោយ  សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here