ហេតុអ្វីគិតខ្លីម្លេះ ស្រីស្អាតម្នាក់ ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ ព្រោះតែតូចចិត្តនឹង…

0
707

ភ្នំពេញ៖បង្កភ្ញាក់ផ្អើលតាំងពីម៉ោង៧យប់ថ្ងៃទី៧មិថុនាប៉ុន្តែរហូតដល់ម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ មិថុនា ទើបរាវរកសពនាងឃើញ ស្ថិតនៅក្រោមគល់ស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

នារីរងគ្រោះខាងលើ ឈ្មោះ ពិត ស្រីនិច អាយុ២៤ឆ្នាំ ជាជាងអ៊ុតសក់នៅសំណង់១២ ស្នាក់នៅផ្ទះសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ បើតាមប្រភពថា មុនពេលកើតហេតុ នាងខឹងជាមួយម្តាយ ក្រោយពីស្តីបន្ទាសតិចតួចប៉ុណ្ណោះ ។

ស្រាប់តែនាងជិះម៉ូតូកង់បីពីម្តុំបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅលើស្ពានជ្រោយចង្វារចាស់ (ចំណុចកើតហេតុ) ។ លុះម៉ូតូ កង់៣ជិះដល់ពាក់កណ្តាលស្ពាន នាងចុះដើរទាំងយំសស្រាក់ ត្រូវអ្នកឃើញបានតាមដើរតាមសួរនាំបន្តិច ស្រាប់តែនាងបានលោតទឹកពីលើស្ពានលិចក្នុងទឹកទន្លេបាត់តែម្តង ។

បើតាមការរៀបរាប់របស់ម្តាយបាននិយាយទាំងទឹកភ្នែកថា នៅប៉ុន្មានថ្ងៃនេះ កូនស្រីគាត់មួរម៉ៅជេរគេជេឯងរហូត ហើយគាត់ក៏បានស្តីបន្ទោសឱ្យ ស្រាប់តែកូនស្រីកាន់តែខឹងរហូតមានរឿងនេះកើតឡើងតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here