ខេត្តមណ្ឌលគីរី៖ កាលពីវេលាម៉ោង ០៥:៣០នាទីព្រលប់ថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គីភ័យ ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ចំនួន០៤ខ្នង ផ្តើមចេញពីផ្ទះ លក់ប្រេងសាំង ០១ខ្នង ។ គ្រោះអគ្គីភ័យនេះ បណ្តាលឲ្យក្មេងស្រីជំទង់ ០២នាក់ ជាបងប្អូនបង្កើតនឹងគ្នា ស្លាប់យ៉ាងអាណោចអាធ័ម និង០២នាក់ទៀតរងរបួសស្រាល នៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ៕
ក្មេងស្រីដែលស្លាប់មាន៖ទី១ មានឈ្មោះ ហ៊ាង សម្ជស្ស អាយុ១៧ឆ្នាំ ជនជាតិខ្មែរទី២ មានឈ្មោះ ហ៊ាង ស្រីលីន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ
ដើមហេតុ : បណ្តាលមកពីរថយន្តដឹកសុីទែនសាំង មួយគ្រឿងចូលមក តទុយោ បង្ហូរសាំង ដាក់ក្នុងសុីទែន របស់ម្ចាស់ផ្ទះ ឈ្មោះហ៊ាង សុធី ពេលនោះក៍បានខ្ចាយសាំង ពីទុយោ ជះចូលទៅក្នុងផ្ទះបាយ ចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យភ្លើងឆាបឆេះតែម្តង ៕
ប្រភព៖ FB