ព័ត៌មានបន្ថែម! រថយន្ត៣គ្រឿងបុកគ្នា បណ្តាលឲ្យផ្ទុះឆេះ មនុស្សស្លាប់កើនឡើង ១២នាក់ និងរបួស ៣នាក់

0
746

(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះនោះបានបណ្តាល ឲ្យមនុស្សស្លាប់កើនឡើងចំនួន ១២នាក់ (ស្រីម្នាក់) និងរបួសកើនឡើង ៣នាក់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើត ទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង។

ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើហេតុ ដោយទាញសពជនរងគ្រោះចេញពីរថយន្ត និងនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ៕

(មានវិដេអូ)

LEAVE A REPLY

Please enter your comment!
Please enter your name here