ព្រះសីហនុ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពីធិប្រកាស ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។
ក្នុងនោះឯកឧត្តម សាយ សំអាល់ ក៏ត្រូវបានតែងតាំងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះ សីហនុ ជំនួសឯកឧត្តម ប៉ុល សារឿន ដែលផ្ទេរភារកិច្ច ទៅជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានីភ្នំពេញវិញ ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩ នេះ។ សម្តេចក្រឡាហោមស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ជម្រុញ អោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុដែលមានសមាភាពមន្ត្រីមកពីក្រសួងស្ថាបន័រដ្ឋនានា និងមន្ត្រីរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តព្រះសីហនុ សកម្មក្នុងការដោះស្រាយការងារផ្សេងៗជូនប្រជាពលរដ្ឋ និងការងារបំរើអោយការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ៕