ក្រសួងរៀបចំដែនដី ទទួលពាន “Best E-Government of the Year” នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ ICT Award 2019

0
747

ភ្នំពេញ៖ គណៈកម្មាធិការពានរង្វាន់ Cambodia ICT 2019, បានផ្តល់ពាន “Best E-Government of the Year” ដល់អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានបញ្ចូលកម្មវិធី គ្រប់គ្រងទិន្នន័យសំណង់តាមប្រព័ន្ធព័ត៌មានវិទ្យាភ្ជាប់នឹងកម្មវិធី Google map ដែលហៅកាត់ថា” សំណង់នៅ កម្ពុជា” ចូលរួមប្រកួតពានរង្វាន់ ICT Award 2019 ដែលរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងវិស័យឯកជនដើម្បីលើកកំពស់ ការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងត្រៀមកម្ពុជាចូលក្នុង បរិបថបដិវត្តស្សាហកម្មទី៤។

នារាត្រីថ្ងៃសុក្រ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩, គណៈកម្មាធិកាពានរង្វន់ Cambodia ICT 2019, បានផ្តល់ពាន “Best E-Government of the Year” ដល់កម្មវិធី”សំណង់នៅកម្ពុជា”របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយអធិបតីភាព​ ឯកឧត្ដម​ ត្រាំ អីវតឹក និងវត្តមានរដ្ឋមន្ត្រី Telecommunications and IT របស់ប្រទេសអាស៊ានចំនួន៥ មកចូលរួម(កម្ពុជា ថៃ ឡាវ ម៉ាឡេស៉ី និងហ្វីលីពីន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here