អគ្គិសនីកម្ពុជាពិភាក្សាជម្រើសដាក់ នាវារោងចក្រ ថាមពលរបស់ក្រុមហ៊ុនប្រទេសតួរគី ដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីបន្ទាន់នៅរដូវប្រាំងនេះ

0
267

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ អគ្គនាយកអគ្គិសនីកម្ពុជាពិភាក្សាជម្រើសដាក់ នាវារោងចក្រ ថាមពលរបស់ក្រុមហ៊ុនប្រទេសតួរគីជាវិធានការបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាខ្វះ អគ្គិសនីសម្រាប់រដូវប្រាំងនៅកម្ពុជា។

ជម្រើសនេះមានថ្លៃដើមខ្ពស់ជាងជម្រើសដទៃ ប៉ុន្តែអាចឆាប់បានប្រើក្នុងខណៈកម្ពុជារង់ចាំការបញ្ចប់ ការសាងសង់ប្រភពផ្សេងទៀតដែលកំពុងតែអនុវត្ត។ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួរគី និងក្រុមហ៊ុននឹងរៀបចំសំណើថ្លៃជូនរាជរដ្ឋាភិបាលពិនិត្យក្នុងសប្តាហ៍ក្រោយនេះ។ ការខ្វះថាមពលក្នុងរដូវ ប្រាំងនេះដោយសារកត្តាអាកាសធាតុក្តៅខុសប្រក្រតី និងកំណើនតម្រូវការថាមពលខ្ពស់គំហុកក្រោយ ការបោះឆ្នោត ២០១៨៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here